គ្រាដំបូង នៅឯអគារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ First Time at the New Building of Phnom Penh Appeal Court.

រឿងក្តីស្រដៀងគ្នាដែលធ្លាប់កើតមាននៅដើមឆ្នាំ២០១៤ បានកំពុងកើតឡើងពេលនេះ សារជាថ្មីជាមួយនឹងនីតិបុគ្គលវិជ្ជាជីវៈមួយផ្សេងទៀត ។ កាលឆ្នាំនោះមានរឿងអញ្ជឹងពីព្រោះតែមិនត្រូវបានគេអនុញ្ញាតឲ្យចូលជាសមាជិកវិជ្ជាជីវៈ តែពេលនេះមិនដូច្នោះទេ ពីព្រោះថា បច្ចុប្បន្នមានឋានៈជាសមាជិកវិជ្ជាជីវៈជាង ១០ ឆ្នាំទៅហើយជាមួយស្ថាប័នវិជ្ជាជីវៈផ្សេងនោះ ហើយក៏មិនធ្លាប់គិតថាអាចមានរឿងបែបនេះកើតឡើងដូចអតីតកាលនោះដែរ ។ តែអ្វីៗ គឺជារឿងស្មានមិនដល់ នឹកមិនឃើញ តែដល់ពេល វាក៏បានកើតឡើង ដែលតម្រូវឲ្យខ្ញុំ អ៊ូច វុធ្ធី ត្រូវសំដែងនូវឆន្ទៈ មនសិការ សិទ្ធិការពារវិជ្ជាជីវៈ និងដើរតួនាទីដូចពេលមុនផងដែរ ។ នេះក៏ជាការដឹងគុណដ៏ជ្រាលជ្រៅសំរាប់ការផ្តល់ឱកាសឲ្យខ្ញុំធ្លាប់បានទទួលការអប់រំជាហេតុធ្វើឲ្យមានចំណេះដឹងដែលអាចយកមកប្រើប្រាស់ក្នុងស្រទាប់អ្នកវិជ្ជាជីវៈជាន់ខ្ពស់ និងក្លាហានហ៊ានប្រឈមតតាំងដោយមានទំនួលខុសត្រូវ ។ តើរឿងក្តីនោះនឹងទៅជាយ៉ាងណានាពេលខាងមុខ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s