តេីការធ្វេីសន្ធានកម្មពាណិជ្ជកម្មដោយមជ្ឈត្តករចងកាតព្វកិច្ចភាគីវិវាទដែរឬទេ? May the Commercial Mediation made by an Arbitrator be enforceable with Disputants?

ការធ្វើសន្ធានកម្ម (Do a Mediation) គឺជារបៀបនៃការដោះស្រាយវិវាទដោយស្ម័គ្រចិត្ត ដោយពឹងពាក់ភាគីទី៣អព្យាក្រឹតឲ្យជួយដើម្បីធ្វើឲ្យភាគីវិវាទអាចចូលរួមដំណើរការដោះស្រាយជាមួយគ្នាបាន ។ ហើយ«កិច្ចព្រមព្រៀងសះជា»ដែលជាលទ្ធផលសំរាប់សន្ធានកម្មនោះ ជាទូទៅត្រូវបានអនុវត្តដោយស្ម័គ្រចិត្តរបស់ភាគីវិវាទផងដែរ ។​ ហេតុនេះបានជាមានសំណួរថា តើការធ្វើសន្ធានកម្មពាណិជ្ជកម្មដោយមជ្ឈត្តករចងកាតព្វកិច្ចភាគីវិវាទដែរឬទេ? May the Commercial Mediation made by an Arbitrator be enforceable with Disputants?

មជ្ឈត្តករ (Commercial Arbitrator) គឺជាភាគីទី៣ អព្យាក្រឹតដែលត្រូវបានជ្រើសតាំងដោយភាគីវិវាទសំរាប់ដោះស្រាយវិវាទពាណិជ្ជកម្មតាមយន្តការមជ្ឈត្តការ ។ យន្តការនេះដំណើរការស្របតាមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (Law on Commercial Arbitration) ឆ្នាំ២០០៦ និង ច្បាប់ស្តីពីការយល់ព្រមនិងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិចែងអំពីការទទូួលស្គាល់និងការប្រតិបត្តិសេចក្តីសម្រេចមជ្ឈត្តករបរទេស (អនុសញ្ញាទីក្រុងញូវយ៉ក New York Convention) ឆ្នាំ២០០១។ ផ្អែកលើបទប្បញ្ញត្តិទាំងនេះ មជ្ឈត្តវិនិច្ឆ័យចេញដោយមជ្ឈត្តករត្រូវបានចងកាតព្វកិច្ចភាគីវិវាទ និងអាចអនុវត្តដោយបង្ខំបានទាំងក្នុងប្រទេសនិងក្រៅប្រទេស ។ ជាមួយគ្នានេះ បើផ្អែកលើមាត្រា៣៨ កថាខណ្ឌទី១ ចែងថា មុនពេលចាប់ផ្តើមដំណើរការផ្លូវការ វេទិកាមជ្ឈត្តកម្មត្រូវពិភាក្សាជាមួយភាគីវិវាទដើម្បីស្វែងរកលទ្ធភាពនៃការដោះស្រាយវិវាទដោយស្ម័គ្រចិត្របស់ភាគី ។ ហើយប្រសិនបើភាគីវិវាទព្រម នេះមានន័យថាសន្ធានកម្មបានកើតឡើងហើយ ។ បន្ថែមពីនេះ ក្នុងករណីភាគីវិវាទបានស្រុះស្រួលគ្នា (ព្រមព្រៀងសះជា) មុនពេលចាប់ផ្តើម ឬក្នុងពេលកំពុងធ្វើមជ្ឈត្តការផ្លូវការ វេទិកាមជ្ឈត្តកម្មត្រូវបញ្ចប់ដំណើរការ (មាត្រា៣៨ កថាខណ្ឌទី១ ចំនុចទី២)។ ការស្រុះស្រួលគ្នាឬការសះជារបស់ភាគីវិវាទ ឬហៅថា«មជ្ឈត្តវិនិច្ឆ័យដែលផ្អែកលើការស្រុះស្រួល» នឹងត្រូវបានបញ្ជាក់ថាជា«មជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម»ដែលមានលក្ខណៈ និងឥទ្ធិពលដូចនឹងមជ្ឈត្តវិនិច្ឆ័យនៃវេទិកាមជ្ឈត្តកម្មដ៏ទៃទៀតដែរ (មាត្រា៣៨ កថាខណ្ឌទី១ ចំនុចទី៣)។

Source: Google.

សរុបសេចក្តីមក ការធ្វេីសន្ធានកម្មពាណិជ្ជកម្មដោយមជ្ឈត្តករ គឺ ចងកាតព្វកិច្ចភាគីវិវាទ ពីព្រោះ «ការព្រមព្រៀងសះជាសម្រេចដោយភាគីវិវាទ»ត្រូវបានចាត់ទុកជា«មជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម» ដែលអាចអនុវត្តដោយបង្ខំទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របតាមច្បាប់ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ដូច្នេះ ភាគីវិវាទអាចជ្រើសរើសមជ្ឈត្តករសំរាប់សេវាកម្មសន្ធានកម្មពាណិជ្ជកម្មបាន ជាមួយទំនុកចិត្ត និងផលប្រយោជន៍ខ្ពស់ ៕

Source: Google.

Leave a comment