ការិយាល័យមេធាវី អូវីធី ឡាយអិន (អូវីធី ច្បាប់) បានចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណ (លេខ LO ១២០/១៧) ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (គ.ម.ក.) តាំងពីថ្ងៃទី២០-ធ្នូ-២០១៧ ជាមួយការិយាល័យដើម (ការិយាល័យកណ្តាល) តាំងនៅអាសយដ្ឋាន ដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ អាសយដ្ឋាននេះ មានដីទំហំ ៦៨២ ម៉ែត្រការ៉េ ជាមួយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ៦៨២ ចុះថ្ងៃទី០៤-តុលា-២០១៩ ដែលជាកម្មសិទ្ធិរបស់លោក អ៊ូច វុធ្ធី ។ ការបង្កើត«អូវីធី ច្បាប់» និងការតាំងការិយាល័យកណ្តាលនៅកន្លែងដែលជាកម្មសិទ្ធិរបស់ស្ថាបនិក និងកម្មសិទ្ធិករ អ៊ូច វុធ្ធី តែមួយបែបនេះ គឺជាការបញ្ជាក់ពីការចាក់គ្រឹះនៃអាជីវកម្ម (អូវីធី ច្បាប់) និងទីតាំងពីពេលបង្កើតតទៅជារៀងរហូត ។ រីឯសេវាកម្មរបស់អូវីធី ច្បាប់ វិញ តើជាសេវាកម្មឯកទេស ឬមានលក្ខណៈទូទៅដូចក្រុមហ៊ុនមេធាវីដ៏ទៃទៀតដែរឬយ៉ាងណា?
សេវាកម្មរបស់អូវីធី ច្បាប់ គឺជាប្រភេទសេវាកម្មឯកទេស ដោយផ្តោតលើសេវាកម្មស្នូល និងសេវាកម្មបន្ទាប់បន្សំ ។ «សេវាកម្មស្នូល»ជាបច្ចេកទេសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនៅតុលាការគ្រប់ថ្នាក់នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តនៃកម្ពុជា តែមូលដ្ឋាននៅខេត្តកំពត ។ សេវាកម្មនេះ ត្រូវបានអនុវត្តក្នុងឋានៈជាអ្នកជំនាញរួមមាន៖មេធាវី សន្ធានការី (អ្នកសម្រុះសម្រួល) និងមជ្ឈត្តករ (អ្នកសម្រេចសេចក្តី) ដែលដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងរឿងក្តីព្រហ្មទណ្ឌ ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនចង់បាន ជាមួយនឹងចក្ខុវិស័យ និងបេសកកម្ម ដូចតទៅ៖
ចក្ខុវិស័យ សំដៅលើ ១.ជំនាញប្រកបដោយប្រសិទ្ធិភាព ២.ការអនុវត្តសក្តានុពល និង ៣.កម្រៃស្តង់ដាអន្តរជាតិ ។ និង
បេសកកម្ម ប្រកាន់នូវ«យុត្តិធម៌ ផលប្រយោជន៍ និងទំនុកចិត្ត» ។
រីឯសេវាកម្មបន្ទាប់បន្សំ គឺ ពិនិត្យសំណុំរឿង ពិគ្រោះយោបល់ ប្រថាប់ត្រា រៀបចំកិច្ចសន្យា និងទទួលតម្កល់លិខិតបណ្តាំមត៌ក ។
សេវាកម្មនៃអូវីធី ច្បាប់ ទាំងនេះបានអនុវត្តនិងរ៉ាប់រងដោយប្រធានប្រតិបត្តិ និងស្ថាបនិករេបស់វា លោកមេធាវី សន្ធានការី និងមជ្ឈត្តករ អ៊ូច វុធ្ធី ដែលអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងមានទំនុកចិត្ត ពីស្ថាប័នសាធារណៈនិងឯកជន តាំងពីឆ្នាំ១៩៩៦៕

OVT LION LAW OFFICE (OVT LAW) has been being registered & licensed (No.: LO 120/17) from the Bar Association of the Kingdom of Cambodia (BAKC) since Dec 20th, 2017 with permitted its Head Office located on Land Lot No.: 682, Phoum Tvikhangtbong, Sangkat Andoungkhmer (070804), Krong Kampot, Kampot Province, Cambodia. This address is in size of 682 m2 with its title certificate No.: 682 dated Oct 04th, 2019 owned by Mr OUCH Vutthy. A formation of OVT LAW and its Head Office location were made by a founder and owner of the title Mr OUCH Vutthy together that is a sign to notify the business foundation (OVT LAW) & its location from this setting up to the future. On the other hand, for services of OVT LAW, what are they special or general the same as other law firms?
OVT LAW’s services are a type of the Specialization Services that exists the Core Services and Accessary Services. The Core Services of OVT LAW are as an Alternative Dispute Resolution (ADR) and Litigation at all courts located at Phnom Penh & all provinces of the Kingdom of CAMBODIA, but based in Kampot. We practice these services with an expert position as a Lawyer, Mediator and Commercial Arbitrator, who may resolve Civil, Criminal and Commercial Cases needed by a client and have been together supported by our Vision and Mission as the following:
Our Vision is as 1.Skills-Effectiveness, 2.Performance-Fluency and 3.Fee-International Standards) and
Our Mission does a “Justice, Benefit and Credibility”.
For the Accessary Services of OVT LAW are as an OVT LAW Application or Case Review, Consultation, Stamp, Contract Preparation and Inheritance Letter Deposit.
These OVT LAW services have been conducted & assured by its CEO & Founder Attorney, Mediator and Commercial Arbitrator OUCH Vutthy who works in professional & confident from both public & private sectors since 1996.
Thank you!


Articles:
- សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ Happy Khmer New Year!
- សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩! Happy Khmer New Year 2025!
- ខួប ១៥ ឆ្នាំ ជាសហគ្រិនវិជ្ជាជីវៈដោះស្រាយវិវាទអាជីព 15th Years as an Entrepreneur of Professional in ADR & Litigation.
- ៣១ឆ្នាំ (1992-2023) បានសម្រេចក្តីស្រមៃនៃការសិក្សានិងវិជ្ជាជីវៈ ហេីយបន្តឆ្ពោះទៅ៣៦ឆ្នាំ (2024-2060)ចុងក្រោយ!
- អតីតនាយកគ្រប់គ្រងសំណុំរឿងមជ្ឈត្តការរបស់ម.ជ.ម. ក្រោមគម្រោងធនាគារពិភពលោក Former Head of Case Management (HCM) of NCAC under the World Bank project, 2015-2016.
- តេីសេវាកម្មស្នូលរបស់ “អូវីធី ច្បាប់” បច្ចុប្បន្នជាអ្វី? What is a Core Service of “OVT Law” presently ?
- សិក្ខាសាលាស្តីពីកំណត់គោលដៅជីវិត វគ្គទី៣៦ The 36th CTH Mind Map Workshop.
- Happy New Year, 2024!
- អបអរសាទរគម្រប់ ១៤ ឆ្នាំ នៃសហគ្រិនវិជ្ជាជីវៈដោះស្រាយវិវាទ 14 Yrs the Professional in ADR & Litigation Celebration.
- Happy New Year 2023! រីករាយនិងស្វាគមន៍ឆ្នាំសកល ២០២៣!
- អបអរសាទរគម្រប់ខួប ៥ ឆ្នាំ នៃអូវីធី ច្បាប់ The 5th Year Anniversary Celebration of OVT Law (20 Dec 2017-20 Dec 2022).
- អត្ថន័យនៃនិមិត្តសញ្ញានិងនាមករណ៍របស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” Meaning of a Logo and Name of OVT Lion Law Office “OVT Law”.
- សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦! Khmer New Year!
- ២៩ឆ្នាំ នៃការស្វែងរកជំនាញនិងវិជ្ជាជីវៈអាជីព 29 Years sought preferred Skills & Professions.
- វត្ថុអនុស្សាវរីយពីអតិថិជន ២០២១ Gifts from a Client.
- Happy New Year 2022!
- សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! Happy Khmer New Year!
- សូមស្វាគមន៍ និងរីករាយឆ្នាំសកលថ្មី Welcome and Happy New Year!
- រីករាយចូលឆ្នំាសកល ២០២០ Happy New Year 2020
- ១០ ឆ្នាំនៃដំណើរផ្សងព្រេងរបស់ អូវីធី ដោះស្រាយវិវាទ និង អូវីធី ច្បាប់ 10 Years Anniversary of OVT Dispute Resolution & OVT Law
- ដំណឹងបាត់មនុស្ស និងកំពុងស្វែងរក Missing and Seeking Announcement
- ត្រូវបានអនុញ្ញាតឲ្យប្រេីប្រាស់ត្រាមូលសំរាប់ការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» Be permitted to use a Seal for OVT Lion Law Office «OVT Law»
- ការបង្កើតការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និង អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈមេធាវី Formation of OVT Lion Law Office “OVT Law” and A Licence of a Practising Lawyer
2 thoughts on “ប្រធានប្រតិបត្តិ នៃអូវីធី ច្បាប់ CEO of OVT Law.”