សវនាការពីបទចោទ«ឆបោក»នៅសាលាឧទ្ធរណ៍ព្រះសីហនុ “Fraud Litigation” at Preah Sihanouk Appeal Court.

សវនាការក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទចោទ«ឆបោក»បានប្រពឹត្តទៅនៅថ្ងៃនេះទី២១-មករា-២០២៦ នាសាលាឧទ្ធរណ៍ព្រះសីហនុក្រោយពីមានបណ្តឹងឧទ្ធរណ៍របស់សហកូនក្តីតាមរយៈលោកមេធាវី អ៊ូច វុធ្ធី ប្រធានប្រតិបត្តិ និងស្ថាបនិក នៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» នាថ្ងៃទី២០-វិច្ឆិកា-២០២៥ ។

តេីការដាក់បញ្ចាំអចលនវត្ថុ ឬហ៊ីប៉ូតែកមួយជាមួយម្ចាស់បំណុលពីរ ជាករណីឆបោករបស់កូនបំណុលឬ?

តើសហកូនក្តីអាចទាមទារបានយុត្តិធម៌ដោយសុំលុបសាលក្រមរបស់សាលាដំបូងខេត្តកំពតពីមុនដែរឬទេ?

ជាការកត់សម្គាល់ តំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍ ពុំមានការជំទាស់ដូចអយ្យការនៃសាលាដំបូងខេត្តកំពតនោះទេ តែយល់ស្របនឹងមេធាវីការពារជនជាប់ចោទ ដែលនេះ គឺជាការកម្រជួបនឹងកើតឡើង ។

សាលដីកានឹងត្រូវប្រកាសនៅថ្ងៃទី០៣-កុម្ភៈ-២០២៦ ។

អ្នកដោះស្រាយវិវាទអាជីព Professional in ADR & Litigation.