១. សន្ធានករ អ៊ូច វុធ្ធី Mediator OUCH Vutthy.
លោកមេធាវី អ៊ូច វុធ្ធី បានផ្តល់សេវាកម្មដោះស្រាយវិវាទក្នុងនាមជាសន្ធានករ ឬអ្នកសម្រុះសម្រួលវិាទអាជីព លើប្រភេទវិវាទមួយចំនួនដូចជា៖ វិវាទមត៌ក វិវាទលែងលះ វិវាទកិច្ចសន្យា វិវាទដៃគូជំនួញ វិវាទសំណង់ វិវាទដីធ្លី និងវិវាទការលក់-ទិញ។ ហើយនៅថ្ងៃទី ១១- មិថុនា-២០១៩ លោកក៏បានក្លាយជាសន្ទានករអន្តរជាតិ របស់សមាគម អាគ័រដ្យាល់ នៃប្រទេសបារាំង តែសុំលាឈប់ពីសមាគមនោះវិញនៅថ្ងៃទី៣០-មេសា-២០២១ ។ លោក អ៊ូច វុធ្ធី បានទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទទូទៅ និងវិវាទពាណិជ្ជកម្មក្នុងកំរិតអន្តរជាតិ ព្រមទាំងច្បាប់កំរិតបរិញ្ញាប័ត្រ និងអនុបណ្ឌិត (ច្បាប់ប្រៀបធៀប & អន្តរជាតិ) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច-សាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុងដឺប្រទេសបារាំង និង បណ្ឌិតសភាច្បាប់សហគ្រាសពាណិជ្ជកម្មពីធនាគារពិភពលោក-ក្រសួងពាណិជ្ជកម្ម កម្ពុជា ។ លើសពីនេះ លោក វុធ្ធី បានចូលរួមបណ្តុះបណ្តាលនៅក្រៅប្រទេសពាក់ព័ន្ធនឹងច្បាប់ពាណិជ្ចកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្មជាច្រើន រួមមាន៖ ឥណ្ឌូនេស៊ី សឹង្ហបុរី វៀតណាម ថៃ និងជប៉ុន ។ ក្រៅពីនេះ លោក អ៊ូច វុធ្ធី មានបទពិសោធន៍ការងារ ២៥ ឆ្នាំ គិតត្រឹម ខែមិនា ២០២១ ពាក់ព័ន្ធនឹងកិច្ចការច្បាប់ពាណិជ្ជកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្ម ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន ។

ឧទាហរណ៍ ករណីសិក្សាសំរាប់ការសម្រុះសម្រួលវិវាទ៖
Mr Lawyer Ouch Vutthy has provided a service of the professional mediator for helping to resolve a dispute and conflict issue such as Contract Disputes, Business Partner Disputes, Construction/Land Disputes, Heritage Disputes, Divorce Conflicts and Sale Disputes. Therefore, on date of June 11, 2019, he was appointed as an International Mediator for Cambodia from Akordial Association, France, http://www.akordial-asso.fr/membres/, but the date on April 30th, 2021, he resigned. Mr Ouch Vutthy was educated and trained with Commercial Dispute and Conflict Resolution skills in international standards and a Bachelor of Law and Master of International and Comparative Law from Royal University of Law and Economics-Université Lumière Lyon 2, French and an Academic Law of Commercial Enterprises from World Bank-Ministry of Commerce. Additionally, he was appointed to join outside Cambodia as a professional government Official debating on the legal and commercial dispute resolution at Japan, Indonesia, Vietnam, Thailand and Singapore. On the other hand, Mr Ouch Vutthy had work experiences for 25 years until March 2021 concerning to tasks of Commercial Law and Dispute Resolution with the government and private companies.



២. លោក/លោកស្រី