អបអរសាទរគម្រប់ខួប ៥ ឆ្នាំ នៃអូវីធី ច្បាប់ The 5th Year Anniversary Celebration of OVT Law (20 Dec 2017-20 Dec 2022).

sddefault

ចាប់ពីពេលបង្កើតនិងទទួលស្គាល់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” OVT Lion Law Office “OVT Law” នាថ្ងៃទី២០-ធ្នូ-២០១៧ ដោយគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា (Bar Association of the Kingdom of Cambodia) តាមរយៈវិញ្ញា បនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈលេខ ១៥៧ គម-ករ/១៧ ចុះថ្ងៃទី២៧-ធ្នូ-២០១៧ មក (ព៌តមានលំអិតនៅចំនុច៤ ខាងក្រោម) អូវីធី ច្បាប់ (OVT Law) ដំណើរការបាន ៥ ឆ្នាំ (5 years) ពេញនៅថ្ងៃទី២០-ធ្នូ-២០២២ នេះ ។ ក្នុងរយៈពេលនេះ ក្រៅពីការងារបញ្ហាតម្លៃ និងសេវាកម្មជាមួយអតិថិជនដែលបានគាំទ្រភាគច្រើនក្នុងខេត្តកំពត អូវីធី ច្បាប់ (OVT Law) បានសម្រេចនូវលទ្ធផលដូចតទៅ៖

  • ទទួលបានសិទ្ធិប្រើប្រាស់ត្រាមូលសម្គាល់ការិយាវិជ្ជាជីវៈបន្ថែម (ចំនុច៣ ខាងក្រោម) ។
  • កំណត់សេវាកម្មស្នូលជាអ្នកដោះស្រាយវិវាទអាជីពក្រៅប្រព័ន្ធតុលាការ និងនៅតុលាការ (ចំនុច២ ខាងក្រោម) ។
  • ពង្រីកទីតាំងនិងសេវាកម្មរបស់ការិយាល័យវិជ្ជាជីវៈមេធាវី លើដីឡូត៍លេខ ៦៨២ ទាំងមូល ក្នុងទំហំ ៨០០ ម៉ែត្រក្រឡា ដែលមាន៣ការិយាល័យវិជ្ជាជីវៈផ្សេងគ្នាដោយបញ្ចូលការិយាល័យវិជ្ជាជីវៈសន្ធានកម្ម និងមជ្ឈត្តកម្ម ២ទៀតជាមួយ (ចំនុច២ ខាងក្រោម) ។
  • អាចកំណត់តម្លៃសេវាកម្មសន្ធានកម្មដោយគិតជាម៉ោង ថ្ងៃ សម័យប្រជុំ
  • អាចកំណត់តម្លៃសេវាកម្មទូទៅសម្រាប់ថ្ងៃសម្រាក ដូចជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យក្នុងករណីបន្ទាន់ ហើយនឹងតម្លៃអប្បបរមានៃសេវាកម្មសំរាប់រឿងក្តីដើម្បីទទួលផងដែរ ។
  • កំណត់ភាសានៃសេវាកម្មវិជ្ជាជីវៈត្រឹមតែ ២ ដែលរួមមាន ភាសាខ្មែរ និងភាសាអង់គ្លេស
  • បកស្រាយពីនាមករណ៍ និងនិមិត្តសញ្ញារបស់វា (ចំនុច១ ខាងក្រោម) ។
Photo by Michelle Leman on Pexels.com
  1. អត្ថន័យនៃនិមិត្តសញ្ញានិងនាមករណ៍របស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” Meaning of a Logo and Name of OVT Lion Law Office “OVT Law”.
  2. តេីសេវាកម្មស្នូលរបស់ “អូវីធី ច្បាប់” បច្ចុប្បន្នជាអ្វី? What is a Core Service of “OVT Law” presently ?
  3. ត្រូវ​បានអនុញ្ញាតឲ្យប្រេីប្រាស់ត្រាមូលសំរាប់ការិយាល័យមេធាវី អូវីធី​ ឡាយអិន​ «អូវីធី​ ច្បាប់​» Be permitted to use a Seal for OVT Lion Law Office «OVT Law»
  4. ការបង្កើតការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និង អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈមេធាវី Formation of OVT Lion Law Office “OVT Law” and A Licence of a Practising Lawyer

ដូច្នេះ សំរាប់ពេល ៥ ឆ្នាំមកនេះ អូវីធី ច្បាប់ (OVT Law) បានបង្ហាញឲ្យស្គាល់ពីខ្លួនវា និងកំណត់អត្តសញ្ញាណពីខ្លួនឯងច្បាស់លាស់ រួចរាល់។ ការបង្ហាញឲ្យស្គាល់នោះមានការបកស្រាយពីឈ្មោះ និមិត្តសញ្ញា និងសិទ្ធិក្នុងការប្រើប្រាស់ត្រាសម្គាល់របស់វា រីឯការកំណត់អត្តសញ្ញាណវិញគឺសំដៅលើការកំណត់ពីសេវាកម្មមុខការដែលជាសេវាកម្មដោះស្រាយវិវាទអាជីពក្រៅប្រព័ន្ធតុលាការ និងនៅតុលាការទូទាំងកម្ពុជា ព្រមទាំងតម្លៃសេវាកម្ម ប្រភេទសេវាកម្ម និងភាសានៃវិជ្ចាជីវៈសេវាកម្ម។ ហេតុនេះ កិច្ចការបន្តរបស់អូវីធី ច្បាប់ (OVT Law) គឺជាការប្រតិបត្តិតាមនូវអ្វីដែលទទួលបាននិងបានសម្រេចរួចមក និងជម្រុញសេវាកម្មស្នូលទាំងនោះធ្វើឲ្យមានភាពកាន់តែប្រសើរសំរាប់អតិថិជន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s