សន្ធានកម្ម (ការសម្រុះសម្រួល) វិវាទលែងលះ Mediation on a Divorce Case គឺជាយន្តការដោះស្រាយវិវាទមួយដោយផ្តល់លទ្ធភាពឲ្យគូភាគីវិវាទជាសហព័ទ្ធ(ប្តី ប្រពន្ធ) អាចធ្វើការចរចា ឬជជែកគ្នាពីបញ្ហាទ្រព្យសម្បត្តិ បញ្ហាកូន ឬបញ្ហាផ្សេងទៀតនៃគ្រួសារពួកគេដេីម្បីទទួលបានដំណោះស្រាយលើបញ្ហាទាំងនោះដោយសុទ្ធចិត្ត បន្ទាប់ពីសហព័ទ្ធនោះបានសម្រេចលែងលះគ្នា ។ សន្ធានកម្មនេះអាចធ្វើបានទោះបីប្តីប្រពន្ធនោះមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក៏ដោយ ។ ដូច្នេះ តើធ្វើដូចម្តេចទេីបអាចចាប់ផ្តេីមសន្ធានកម្មសំរាប់វិវាទប្រភេទនេះបាន?

ដេីម្បីអាចចាប់ផ្តេីមសន្ធានកម្មបាន ប្តីប្រពន្ធដែលសម្រេចលែងលះត្រូវព្រមជាមួយគ្នាពីយន្តការនេះនិងជ្រេីសតាំងសន្ធានករ (អ្នកសម្រុះសម្រួល)។ សំរាប់កម្ពុជា មេធាវីអាចជាអ្នកសម្រុះសម្រួល(សន្ធានករ)បាន (មាត្រា៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី) For Cambodia, Lawyers may be a Mediator based on an article 3 paragraph 2 of Law on the Lawyer Statute ។ សន្ធានករដែលភាគីវិវាទពិចារណាសំរាប់ជ្រើសតាំងត្រូវតែជាអ្នកប្រកាន់យកភាពអព្យាក្រឹត បានទទួលការបណ្តុះបណ្តាលពីរបៀបដោះស្រាយតាមជំនាញបែបនោះ យល់ពីប្រធានបទវិវាទនៃជម្លោះលែងលះនិងគ្រួសារ និងកំពុងប្រកបវិជ្ជាជីវៈនេះ ពីព្រោះបន្ទាប់ពីភាគីវិវាទជ្រេីសតាំងហេីយ សន្ធានករមានលទ្ធភាពរៀបចំដំណើរការសន្ធានកម្ម និងជួយដល់ពួកគេដេីម្បីអាចប្រាស្រ័យទាក់ទងគ្នា និងឈានដល់សម្រេចបានដំណោះស្រាយបញ្ចប់វិវាទ លើសពីនេះក្នុងករណីសហព័ទ្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ពួកគេនឹងត្រូវបន្តនីតិវិធីនៅតុលាការសមត្ថកិច្ចឬមុខការបន្ថែមទៀតក្នុងគោលបំណងដើម្បីឲ្យតុលាការពិចារណាសម្រេចពីការលែងលះ និងធ្វើឲ្យសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេអស់តម្លៃប្រើប្រាស់តាមផ្លូវច្បាប់ ។ ឧទាហរណ៍៖ សន្ធានករនៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” គឺជាមេធាវី A Mediator of OVT Lion Law Office “OVT Law” is a Lawyer appointed for a Divorce case No. 002/2020 OVT Law for mediating firstly at OVT Law location and finally proceeded a litigation at Kampot First Instance Court. ត្រូវបានជ្រេីសតាំងសំរាប់សំណុំរឿងលេខ ០០២/២០២០ អូវីធី ច្បាប់ ស្ដីពីសន្ធានកម្មលេីវិវាទលែងលះពីការបែងចែកទ្រព្យសម្បត្តិក្រៅប្រព័ន្ធតុលាការ ប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់អូវីធី ច្បាប់ និងបន្តនីតិវិធីនៅសាលាដំបូងខេត្តកំពតជាកិច្ចចុងបញ្ចប់។ ក្រោយពីទទួលបានការទុកចិត្តនិងតែងតាំង លោកសន្ធានករ អ៊ូច វុធ្ធី (Mediator OUCH Vutthy) បានអនុវត្តនូវបច្ចេកទេស ចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកអាចធ្វេីឲ្យសហព័ទ្ធដែលជាគូវិវាទនិងអ្នកដែលពាក់ព័ន្ធដូចជាឪពុក-ម្តាយខាងស្រី ចូលរួមក្នុងដំណើរការសន្ធានកម្ម ហើយបានធ្វេីការជជែកពិភាក្សាដោយផ្ទាល់ជាមួយគ្នា និងជាចុងក្រោយក៏បានឈានដល់ការព្រមព្រៀងស្តីពីការបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធដោយស្ម័គ្រចិត្ត ដូចមានលិខិតលាយល័ក្ខណ៍អក្សរបញ្ជាក់ខាងក្រោម។

សរុបសេក្តីមក ការប្រើសន្ធានកម្មចំពោះវិវាទលែងលះគឺឆ្លើយតបទៅនឹងប្តីប្រពន្ធចង់ពិភាក្សាដោយស្ម័គ្រចិត្តពីការបែងចែកទ្រព្យសម្បត្តិ កូន និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ហើយវាអាចដំណើរការទៅបានតាមរយៈគូភាគីវិវាទព្រមទាំងអស់គ្នាទៅលេីយន្តការនេះនិងទៅលេីសន្ធានករ (អ្នកសម្រុះសម្រួល) ជាមុន។ សន្ធានករ ត្រូវតែជាបុគ្គលអព្យាក្រឹត មានវិជ្ជាជីវៈ និងមានពិសោធន៍ពីប្រធានបទវិវាទ ទេីបសហព័ទ្ធសង្ឃឹមទទួលបានជោគជ័យ និងបញ្ចប់វិវាទឆាប់រហ័ស ៕