បណ្តឹងវិវាទរវាងម្ចាស់ហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនពាណិជ្ជកម្ម Litigation between Shareholders and a Chairman of the Board of Directors of the Private Limited Company.

ក្រុមហ៊ុនពាណិជ្ជកម្មនេះមានទម្រង់ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតដែលបានបង្កេីតឡេីងនាដេីមឆ្នាំ២០១៥ ហេីយមានម្ចាស់ហ៊ុន (សមាជិកភាគហ៊ុន) ចំនួន៧រូបដែលមានខ្មែរ៥រូបនិងបរទេស២រូប។ ម្ចាស់ហ៊ុនទាំងនេះក៏ជាអភិបាលនៃក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុនមានសញ្ជាតិខ្មែរ ហេីយការចាប់ផ្តេីមដំបូងក្រុមហ៊ុនដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាលជាជនជាតិខ្មែរ។ តែបន្ទាប់ពីដំណេីរការបានរយៈពេលជាង១ឆ្នាំ ក្រុមហ៊ុនចាប់ផ្តេីមមានបញ្ហាផ្ទៃក្នុង មិនទុកចិត្ត និងសម្រេចផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាភិបាលថ្មីជាជនជាតិបរទេស។ ក្រោយពីឡេីងកាន់ដំណែងនៅខែសីហា-២០១៦ ប្រធានក្រុមប្រឹក្សាភិបាលថ្មីបានសម្រេចចិត្តជាអត្តនោម័តលេីកិច្ចការក្រុមហ៊ុនទាំងមូលដោយមិនខ្វល់ខ្វាយពីសម្លេងរបស់អភិបាលផ្សេងទៀតនិងម្ចាស់ហ៊ុនឡេីយ។ កិច្ចការទាំងឡាយដែលបានធ្វេីមានដូចជា៖ កែប្រែកិច្ចសន្យាអាជីវកម្មរបស់ក្រុមហ៊ុនជាមួយអតិថិជន តែងតាំងបុគ្គលិកក្រុមហ៊ុនតាមទំនេីងចិត្ត ផ្លាស់ប្តូរត្រាក្រុមហ៊ុនថ្មី បង្កើតគណនីក្រុមហ៊ុនថ្មី មិនបិទបញ្ជីគណនេយ្យនិងរៀបចំតារាងតុល្យការគណនីលទ្ធផលប្រចាំឆ្នាំ និងមិនរៀបចំមហាសន្និបាតម្ចាស់ហ៊ុនប្រចាំឆ្នាំ ។ ល។

ដោយមិនអាចពិភាក្សា និងសម្រេចដំណោះស្រាយវិវាទជាមួយគ្នាបាន នៅដេីមឆ្នាំ២០១៧ ម្ចាស់ហ៊ុនជាជនជាតិខ្មែរចំនួន៤នាក់ដែលកាន់កាប់ភាគហ៊ុនលេីសពី៥១% បានសម្រេចដាក់ពាក្យបណ្តឹងចំពោះប្រធានក្រុមប្រឹក្សាភិបាលនិងបក្ខពួកចូលអយ្យការអមសាលាដំបូងខេត្តកំពតពីបទរំលោភលេីទំនុកចិត្តពិសេសដោយអភិបាល និងបទក្លែងត្រា ប្រេីប្រាស់ត្រាក្លែង ផ្អែកទៅលេីក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ថតនៅថ្ងៃនាំកូនក្តីជាម្ចាស់ហ៊ុនទាំង៤នាក់ចូលបំភ្លឺដល់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកំពតនាថ្ងៃទី២២-សីហា-២០១៧ ដែលពេលនោះនៅជាមេធាវីកម្មសិក្សានៅឡេីយ។

តេីម្ចាស់ហ៊ុនទាំងនោះអាចទទួលបានយុត្តិធ៌មដែរឬទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s