តេីត្រូវដោះស្រាយវិវាទកិច្ចសន្យាបែបណាប្រសើរ? How to resolve Contract Disputes better?

Source: Google

វិវាទកិច្ចសន្យា គឺជាវិវាទពាក់ព័ន្ធនឹងការសន្យា ឬការព្រមព្រៀងរបស់ភាគីនៃកិច្ចសន្យាដែលជាលក្ខខណ្ឌមានកំណត់ក្នុងកិច្ចសន្យារបស់ពួកគេ ហេីយវាអាចជាវិវាទកិច្ចសន្យាធម្មតាកិច្ចសន្យាពាណិជ្ជកម្ម។ តេីវិវាទកិច្ចសន្យាទាំងនោះត្រូវដោះស្រាយបែបណាប្រសេីរ?

Source: Google ​

ការដោះស្រាយវិវាទកិច្ចសន្យាទោះជាកិច្ចសន្យាធម្មតា ឬកិច្ចសន្យាពាណិជ្ជកម្មអាចត្រូវបានប្រេីយន្តការក្រៅប្រព័ន្ធតុលាការ និងនៅតុលាការ ដូចគ្នា។ អ្វីដែលសំខាន់ថាតេីគួរប្រេីយន្តការណាទេីបមានភាពប្រសេីរសំរាប់វិវាទកេីតឡេីងនោះ។ ជាបទពិសោធន៍របស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” លេីសំណុំរឿងចំនួន ១៣៦ កន្លងមក http://www.ovtlaw.com/contact/client/ ដែលមានខ្លះប្រេីយន្តការក្រៅតុលាការដូចជា សេវាកម្មទីប្រឹក្សា http://www.ovtlaw.com/services/consultant/ និងសេវាកម្មសន្ធានករ http://www.ovtlaw.com/services/mediator និងខ្លះទៀតប្រេីយន្តការបណ្តឹវិវាទតាមប្រព័ន្ធតុលាការ បានបង្ហាញឲ្យឃេីញពីចំណុចសំខាន់ពីរត្រូវពិចារណារួមមាន៖

  1. ស្ថានភាពនៃភស្តុតាង៖ ករណីខ្លះកិច្ចសន្យាធ្វេីជាលាយលក្ខអក្សរ រីឯករណីខ្លះទៀតកិច្ចសន្យាមិនបានធ្វេីជាលាយលក្ខអក្សរទេ។ ឧទាហរណ៍ “ក” ឲ្យប្រាក់កម្ចីដល់ “ខ” ចំនួន US$ 3,000.00 សំរាប់យកទៅវិនិយោគបន្ថែមលេីអាជីវកម្មយានដ្ឋានជួសជុលរថយន្តរបស់ខ្លួន។ ដោយសារតែអ្នកទាំងពីរជាមិត្តភ័ក្ត្រនឹងគ្នា ពួកគេក៏មិនរៀបចំកិច្ចសន្យាជាលាយលក្ខអក្សរទេ។ បន្ទាប់ពីទទួលបានប្រាក់យកទៅវិនិយោគមួយរយៈ អាជីវកម្មយានដ្ឋានរបស់ “ខ” នៅតែមិនរីកចម្រេីន ហេីយប្រឈមនឹងគ្មានប្រាក់បង្វិលសងឲ្យទៅ “ក” វិញ។ “ក”បានពិគ្រោះជាមួយមេធាវីនិងបានប្រេីសេវាកម្មទីប្រឹក្សាសំរាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហេីយក៏ឈានដល់ការសម្រេចបញ្ចប់វិវាទដោយ “ខ” យល់ព្រមសងប្រាក់ដេីម ការប្រាក់ និងបង់សងការចំណាយលេីសេវាកម្មដោះស្រាយវិវាទ ១០០%ឲ្យ “ក”វិញផងដែរ។
  2. ការចង់បានលទ្ធផលដំណោះស្រាយរបស់ភាគី៖ គឺជាការចង្អុលទិសរបស់ភាគីដែលរងការបំពានកិច្ចសន្យាដែលភាគច្រេីនប្រេីយន្តការបណ្តឹងវិវាទតាមប្រព័ន្ធតុលាការ (ដើមចោទ) ។ ការប្រេីយន្តការនេះក៏ព្រោះតែភាគីរងគ្រោះមានភស្តុតាងជាលាយលក្ខអក្សរនិងធួនល្មមដែលអាចសង្ឃឹមនឹងទទួលបានជ័យជំនះ។ តែករណីខ្លះភាគីវិវាទនោះក៏សម្រេចប្រេីសេវាកម្មសន្ធានករ ឬសេវាកម្មទឺប្រឹក្សាក្រៅប្រព័ន្ធតុលាការជាដំបូងសិនដែរដោយគិតដល់ភាគីម្ខាងទៀតជាចុងចម្លេីយឬលទ្ធផលនៃដំណោះស្រាយឬក៏រយៈពេលនៃការដោះស្រាយជាដេីម។ ល។ ឧទាហរណ៍ វិវាទសំណង់រវាងម្ចាស់សំណង់ និងជាងម៉ៅការ លេីគំរោងទឹកប្រាក់ចំនួន US$ 25,000.00។ គំរោងម៉ៅការសំណង់នេះមានចុះកិច្ចសន្យា និងមានសាក្សីដឹងឮផងដែរ។ តែជាងម៉ៅការសំណង់ធ្វេីការរំលោភបំពានម្តងជាពីរដងតាមរយៈការបញ្ជាទិញសម្ភារៈសំណង់ ហេីយហុចវិក័យប័ត្រទូរទាត់ឲ្យម្ចាស់សំណង់រ៉ាប់រងចំណាយ ទោះបីកិច្ចសន្យាបានចែងពីចំនួនសរុបនៃការម៉ៅការ និងរបៀបបេីកប្រាក់ជាដំណាក់ការក៏ដោយ។ ដោយម្ចាស់សំណង់យល់ថាជាងម៉ៅការអនុវត្តខុសពីកិច្ចសន្យា គាត់ជំទាស់នឹងការបង់ប្រាក់នៅលេីកទី៣ ហេីយមកពិគ្រោះជាមួយមេធាវី និងបានសម្រេចប្រេីសេវាកម្មសន្ធានករក្នុងគោលបំណងដេីម្បីបញ្ជៀសបណ្តឹងវិវាទទៅតុលាការ និងចង់បានដំណោះស្រាយលឿនដើម្បីប្រើប្រាស់សំណង់រៀបចំមង្គលការកូនស្រីរបស់ខ្លួន។ ក្រោយពីដោះស្រាយតាមយន្តការសន្ធានកម្មក្នុងរយៈពេល២សប្តាហ៍ គូភាគីវិវាទ ម្ចាស់សំណង់ និងជាងម៉ៅការសំណង់បានព្រមសះជានឹងគ្នា ហេីយបន្តការងារសំណង់រហូតចប់ជាស្ថាពរតាមកិច្ចព្រមព្រៀងសះជាបញ្ចប់វិវាទ។
Source: Google

សរុបសេចក្ដីមក ដំណោះស្រាយវិវាទកិច្ចសន្យាប្រសេីរ គឺជារបៀបនៃការដោះស្រាយវិវាទដែលផ្អែកទៅលេីករណីវិវាទមួយៗ ពីព្រោះវានឹងឆ្លេីយតបទៅនឹងស្ថានភាពនៃភស្តុតាងដែលមាន និង ជម្រើសយន្តការដំណោះស្រាយរបស់ភាគីចង់បាន។ លេីសពីនេះការពិគ្រោះយោបល់ជាមួយអ្នកជំនាញពីកិច្ចការនេះមុនចាប់ផ្តេីមដំណេីរការនឹងនាំឲ្យភាគីវិវាទកាន់តែមានទំនុកចិត្ត

Contract Disputes are as conflicted concerning to a promise or agreement of the contract parties involving to terms and conditions mentioned in their contracts, and they are as civil or commercial contracts. How are those disputes resolved better?

Resolution of Contract Disputes either a civil contract or commercial contract may be used likely to a mechanism of alternative dispute resolution (ADR) and litigation. For important points, which mechanism could be better applied to those disputes? As OVT Lion Law Office “OVT Law”‘s experiences with 136 resolved cases, which were some used ADR such as a Consultant Service and Mediator Service and the others used Litigation Service are shown two main points to consider as following:

  1. Condition of Evidence: There are some contracts made in written, and the others are made in verbal. For example, “A” lended “B” US$ 3,000.00 for investing more on his business as a car reparing garage. Because they had been a friend, they did not make a written contract. After invested in a while, that business was stll unprogressive, and “B” was facing to return a money to “A”. “A” had come to meet a lawyer to consult and decided to use the Consultant Service for ADR of OVT Law, and after that, both paties agreed to finish their disputes by having a result as “B” gave US$ 3,000.00 with an interest and paid a compensation 100% for a Lawyer’s fee as well to “A”.
  2. Party’s Resolution Mechanism Options: Are a point out made by a disputant who has been a victim of a contract breach mostly used a litigation. Using of the litigation mechanism because the victim has a written evidence and strongly supported items to win his or her case at the court. However, there are some cases that the disputant has decided to use a Mediator Service or Consultant Service for ADR at the first time instead of Litigation Service due to thinking of the other side or a result of the resolution or duration for the resolution and so on. For example, Construction Disputes were made between an owner and builder for a project prised as US$ 25,000.00. This construction project had been prepared a contract with a witness. But the builder was breaching the contract a few times by ordering to buy construction materials and giving invoices to the owner for a payment even though the contract had been determined a lump sum for the project and a stage for providing that money to the builder. Due to knowing the builder breaching the contract, the owner refused to pay for the third invoice and came to consult with an attorney and decided to use a Mediator Service of OVT Law in order to unapply a litigation and need a resolution result quickly in order to use the construction for preparing his daughter’s wedding soon. After using a mediation mechanism for 2 weeks, both parties, the owner and builder, agreed to make a settlement, and continuously constructed a building until fully finished according to the settlement agreement.

In summarizing, the better Contract Dispute Resolution is as a method of the resolution upon to each dispute case because it will reply to an evidence condition and a party’s mechanism options. Furthermore, a consultation the issue with an expert before processing the case will help a disputant more confident.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s