សួស្ដី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ! Happy Khmer New Year!

ឆ្លៀតឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អថិជន មិត្តភ័ក្ត្រ សាច់ញាតិ លោកគ្រូ-អ្នកគ្រូ ដែលបានជួយប្រេីប្រាស់សេវាកម្ម គាំទ្រ និងលេីកទឹកចិត្តគ្រប់បែបយ៉ាងកន្លងមក ហេីយសូមឲ្យកាយវិការដ៏ល្អប្រពៃនេះបន្តក្នុងឆ្នាំថ្មីជាមួយគ្នាបន្តទៀត។ ជាមួយគ្នានេះ ខ្ញុំក៏សូមបួងសួង សូមឲ្យទេវតាឆ្នាំថ្មីមេត្តាជួយថែររក្សាអ្នកទាំងអស់គ្នា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រេីន និងសំណាងល្អផងដែរ។

ផ្សេងពីនេះ ក៏សូមអនុញ្ញាតឲ្យខ្ញុំបានធ្វេីបច្ចុប្បន្នភាពនូវពត៌មានពីសេវាកម្មរបស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” ជូនជ្រាបសំរាប់ឆ្នាំថ្មីដូចតទៅ៖ សំរាប់ពីពេលនេះ អូវីធី ច្បាប់ ផ្តល់សេវាកម្មជាចម្បងលេីការងារដោះស្រាយវិវាទ ដែលអាចជាការដោះស្រាយវិវាទក្រៅតុលាការ និងនៅតុលាការគ្រប់ជាន់ថ្នាក់ និងគ្រប់ខេត្តក្រុងនៃកម្ពុជា ហេីយត្រូវបានបែងចែកគ្រប់គ្រងដោយការិយាល័យបច្ចេកទេស ៣ ផ្សេងគ្នាដូចបានបង្ហាញឈ្មោះការិយាល័យ និងទីតាំងតាមរយៈរូបភាពខាងក្រោម។ ហេតុនេះ “អូវីធី ច្បាប់” ក៏ត្រូវបានហៅផងដែរដោយភ្ជាប់ជាមួយកម្មវត្ថុចម្បងរបស់វាជា “អូវីធី ច្បាប់ និងដោះស្រាយវិវាទ” ។ ៣. ការិយាល័យសេវាកម្មវេទិកាមជ្ឈត្តកម្ម The Arbitral Tribunal Service Office.

២. ការិយាល័យសេវាកម្មសន្ធានករសំរាប់វិវាទពាណិជ្ជកម្ម និងរដ្ឋប្បវេណី Mediator Service Offices for Civil & Commercial Disputes.

១. ការិយាល័យសេវាកម្មទីប្រឹក្សាសំរាប់ដោះស្រាយវិវាទក្រៅតុលាការ និងនៅតុលាការ Consultant Service Offices for Dispute Resolution, ADR & Litigation.

គោរពជូនពរពី អូវីធី ច្បាប់ និងដោះស្រាយវិវាទ Wished & Submitted from OVT Law & Dispute Resolution.

លោក អ៊ូច វុធ្ធី Mr OUCH Vutthy

មេធាវី សន្ធានករ មជ្ឈត្តករ និងប្រធានប្រតិបត្តិ Commercial Arbitrator, Mediator, Litigator and CEO.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s