សន្ធានកម្ម ក្នុងមជ្ឈត្តកម្ម តាមរយៈវេប៊េីណេីដោយស្ថាប័នសភាអង់គ្លេសសំរាប់មជ្ឈត្តការ និងសន្ធានការ Mediation in Arbitration, London Chamber of Arbitration and Mediation (LCAM) Webinar

សន្ធានកម្មក្នុងមជ្ឈត្កកម្ម គឺជាយន្តការដោះស្រាយវិវាទមួយដោយយកយន្តការពីរបញ្ចូល ឬធ្វេីឲ្យមានការពាក់ព័ន្ធគ្នា ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។ គោលបំណងនៃការបង្កេីតយន្តការនេះ គឺជួយឲ្យភាគីវិវាទបានចូលរួមធ្វេីសេចក្តីសម្រេចលេីវិវាទរបស់ពួកគេជាមុន ជាជាងការសម្រេចសេចក្តីដោយភាគីទី៣អព្យាក្រឹត “មជ្ឈត្តករ” នាដំណាក់កាលដំបូង។ តេីយន្តការនេះប្រព្រឹត្តទៅដូចម្តេចខ្លះ?

ដេីម្បីអាចប្រេីប្រាស់វិធីនេះបាន គូភាគីត្រូវធ្វេីការព្រមព្រៀងជាលាយល័ក្ខអក្សរជាមួយគ្នាជាមុននូវខស្តីពីសន្ធានកម្ម-មជ្ឈត្តកម្មក្នុងកិច្ចសន្យាអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះ គូភាគីក៏ត្រូវធ្វេីការព្រមព្រៀងផងដែរពីបុគ្គល (សន្ធានករ/មជ្ឈត្តករ) ឬស្ថាប័នដែលអាចដំណេីរការយន្តការនោះ។ ជាឧទាហរណ៍សំរាប់អូវីធី ច្បាប់ និងដោះស្រាយវិវាទ:

ផ្សេងពីនេះ ក្នុងករណីគូភាគីបានព្រមព្រៀងតែយន្តការមជ្ឈត្តការ ក៏អាចប្រេីសន្ធានកម្មជាដំបូងបានដែរ តែអាចបានសំរាប់តែវិធានមជ្ឈត្តការមួយចំនួនប៉ុណ្ណោះ ដូចជាវិធានមជ្ឈត្តការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ជាដេីម។

យោងតាមការបញ្ជាក់របស់វាគ្មិនដែលបានមកពីការធ្វេីប្រជាមតិចំពោះសន្ធានករ/មជ្ឈត្តករចំនួនច្រើនជាង 50 រូប បានដំណេីរការដោះស្រាយវិវាទនៅឆ្នាំ២០១៩ និង២០២០ ឲ្យដឹងថាការស្នេីសុំធ្វេីសន្ធានកម្មមុនមជ្ឈត្តកម្មមានចំនួនច្រេីន ហេីយអត្រា៦០%ត្រូវបានដោះស្រាយតាមជំនាញនេះ ក្នុងនោះ៦៥%ជាវិវាទកិច្ចសន្យា វិវាទសំណង់ វិវាទដឹកជញ្ជូនតាមសមុទ្រ និងវិវាទទិញ-លក់ទំនិញ។ ហេីយអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គូភាគីវិវាទបញ្ជាក់ថាការជ្រេីសរេីសយន្តការនេះមុនធ្វេីឲ្យការដោះស្រាយវិវាទលឿន រក្សាទំនាក់ទំនង និងមានទំនុកចិត្តទទួលបានប្រយោជន៍ទាំងអស់គ្នា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s