តេីអាចដោះស្រាយវិវាទកិច្ចសន្យាដោយមិនទៅតាមផ្លូវតុលាការបានដែរទេ? Which way to resolve the Contract Disputes without going to court?

ប្រាកដជាបាន សំរាប់វិវាទកិច្ចសន្យាពាណិជ្ជម្ម ភាគីវិវាទអាចជ្រេីសរេីសយកយន្តការមជ្ឈត្តការពាណិជ្ជកម្ម ពីព្រោះយន្តការនេះបានរារាំងដល់តុលាការធ្វេីចំណាត់ការលេីរឿងក្តីវិវាទកិច្ចសន្យានោះ ហេីយបេីទោះបីជាតុលាការបានទទួលរឿងក្តីនោះពីភាគីម្ខាង ក៏តុលាការត្រូវបង្វិលសំណុំរឿងនោះមកឲ្យធ្វេីមជ្ឈត្តការវិញដែរ (ការកំណត់បែបនេះ អាចឃេីញបញ្ជាក់នៅមាត្រា ៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា)។ អ្វីដែលសំខាន់គឺគូភាគីត្រូវជ្រេីសរេីសយកយន្តការមជ្ឈត្តការនេះ មុនពេលដែលភាគីវិវាទម្ខាងបានដាក់បណ្តឹងវិវាទចូលតុលាការ ហេីយដេីម្បីឲ្យងាយស្រួលក្នុងការឯកភាពរបស់គូភាគីវិវាទលេីការប្រេីយន្តការនេះ ពួកគេត្រូវចែងពីខសន្យា ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម នៅពេលបង្កេីត ឬរៀបចំកិច្ចសន្យាពាណិជ្ជកម្មណាមួយនោះ។ (របៀបចែងនូវខសន្យាដែលអាចបានជាប្រយោជន៍ សូមពិនិត្យមេីលនូវអត្ថបទស្តីពីខសន្យាស្តីពីមជ្ឈត្តការ ឬពិគ្រោះជាមួយអ្នកជំនាញបន្ថែម)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s