នៅថ្ងៃទី ០៩-មករា-២០១៩ លោកមេធាវី អ៊ូច វុធ្ធី និងជាប្រធានប្រតិបត្តិនៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់“ បានចុះបេសកកម្មជួយដោះស្រាយវិវាទដីធ្លីឲ្យអតិថិជនទី៥ (ភាគីរងគ្រោះ) នៃខេត្តកែប ។ On date of January 09, 2019 Mr Lawyer OUCH Vutthy, a CEO of OVT Lion Law Office “OVT Law” and a Plaintiff Attorney for a land seller had a mission to Kep province in order to help his client in this province.
វិវាទបានកើតឡើងពីការមិនបានគោរពកិច្ចសន្យាដោយភាគីទិញ ។ ភាគីនេះ បានកក់ប្រាក់ ហើយក៏បានតំរូវឲ្យភាគីលក់ ធ្វើការផ្ទេរកម្មសិទ្ធិដោយកាត់ប្លង់មកឲ្យខ្លួន ។ បន្ទាប់ពីភាគីលក់បានអនុវត្តកាតព្វកិច្ចរួចរាល់ហើយ ភាគីទិញក៏មិនបានបង់ប្រាក់ដែលនៅសល់សំរាប់ការទិញដីនោះមកឲ្យភាគីលក់ដែរ ។
ក្រោយពីមានការអន្តរាគមន៍របស់លោក មេធាវី អ៊ូច វុធ្ធី ភាគីទិញបានយល់ព្រមដោះស្រាយវិវាទ ជាមួយភាគីលក់ ដោយមានការជួយសម្រុះសម្រួលពីលោក មេធាវី អ៊ូច វុធ្ធី នៅការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” តាំងនៅអាសយដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី ០៩-កុម្ភៈ-២០១៩ ។
ឆ្លងតាមការពិភាក្សា និង ការយោគយល់គ្នា គូភាគីក៏បានសម្រេចបញ្ចប់វិវាទរបស់ពួកគេ នៅថ្ងៃនេះ ក្រោមបរិយាកាសសប្បាយរីករាយ ៕
(Noted: វិវាទត្រូវបានដោះស្រាយ និងបញ្ចប់ក្នុងរយៈពេលជាង ១ខែ ប៉ុណ្ណោះ)