ការិយាល័យ​សេវាកម្ម​សន្ធានករ សំរាប់វិវាទពាណិជ្ជកម្ម និងរដ្ឋប្បវេណី Mediator Service Office for Commercial and Civil Disputes

ការិយាល័យសេវាកម្មសន្ធានករ (អ្នកសម្រុះសម្រួល) សំរាប់វិវាទពាណិជ្ជកម្ម និងរដ្ឋប្បវេណី គឺជាការិយាល័យកូនពៅ និងត្រូវបានបង្កេីតឡេីងដោយឡែកឆ្លេីយតបនឹងការយកចិត្តទុកដាក់លេីជំនាញនេះជាមុខការ។ វាមិនត្រឹមតែសំខាន់អាចជួយដល់គូភាគីវិវាទជាមួយបច្ចេកទេសច្បាស់លាស់ និងប្រសិទ្ធភាពនៃដំណោះស្រាយប៉ុណ្ណោះទេ តែវាក៏អាចជួយក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកនេះនូវភាពប្រាកដប្រជាផងដែរ។

ជាមួយទីតាំង ដីក្បាលទំហំ8mx20m ហេីយទេីបរៀបចំរួចនៅទីធ្លាខាងមុខសំរាប់ចំណតរថយន្ត ម៉ូតូ និងកន្លែងអង្គុយកំសាន្ត ដែលមានដេីមឈេីមួយចំនួនដូចជា ក្រញូង ចំប៉ីស ដូងក្រអូប ធ្នុង ខ្នុរម៉ាឡេ រំដួល ជ្រៃ លាភ។ល។ ហេតុនេះវាមិនត្រឹមតែជាកន្លែងធ្វេីការប៉ុណ្ណោះទេ តែក៏ជាកន្លែងកំសាន្ត និងបន្ធូរអារម្មណ៍ផងដែរ ជាពិសេសនាពេលរាត្រី អាចមេីលឃេីញព្រះច័ន្ទ និងហ្វូងតារាដោយផ្ទាល់ ជាមួយចន្លោះមែកឈេីម្តងម្កាល ក្រោមបរិយាកាសខ្យល់បរិសុទ្ធ និងភាពស្ងប់ស្ងាត់នៃសំឡេងមនុស្ស តែមានសំឡេងសត្វប្រៀបទៅនឹងតូរ្យតន្ត្រីដែលបង្កេីតឲ្យបរិយាកាសកាន់តែមនោរម្យ និងសាកសមសំរាប់សង់ទីម៉ង់។ រីឯអគារការិយាល័យគ្រោងរៀបចំត្រឹមតែជាន់ផ្ទាល់ដីជាមួយរចនាបថបែបខ្មែរ ឬប្រេីកញ្ចក់បែបហាងកាហ្វេទំនេីប។ ការរៀបចំបែបណានោះចាំមានលុយគ្រប់គ្រាន់ តែបច្ចុប្បន្នធ្វេីការក្រោមដេីមឈេីសិនទៅ ហិហិ។

នៅទីនេះ (ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់”) មិនមែន១ មិនមែន២ តែ៣ការិយាល័យ ដែលមានឯកទេសផ្សេងគ្នា “ការិយាល័យសេវាកម្មវេទិកាមជ្ឈត្តកម្ម ការិយាល័យសេវាកម្មទីប្រឹក្សាសំរាប់ដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្ម និងការិយាល័យសេវាកម្មសន្ធានករ” តែផ្តោតលេីគោលដៅរួមគ្នាតែមួយគឺ ការដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្ម។ ដូចនេះអាចនិយាយបានថា ៣ ក្នុង ១ សំរាប់ អូវីធី ច្បាប់៕

អ្នកជំនាញដោះស្រាយវិវាទ Expert in Dispute Resolution

%d bloggers like this: