
កាលពីថ្ងៃទី២-តុលា-២០២៦ម្សិលមិញ លោកមេធាវី អ៊ូច វុធ្ធី ជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងជាមេធាវីដែលមានសិទ្ធិបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (គ.ម.ក.) អាណត្តិទី១៦ នាថ្ងៃទី១៦-តុលា-២០២៦ ខាងមុខនេះ បានអញ្ជើញឲ្យចូលរួមដើម្បីស្តាប់ការឃោសនារកសំឡេងឆ្នោតរបស់បេក្ខជនលេខរៀងទី១ គឺលោកមេធាវី សាំង វណ្ណៈ ដែលជាប្រធានគណៈមេធាវីអាណត្តិទី១៥ក្នុងតំណែងបច្ចុប្បន្ន នាអគារOCIC រាជធានីភ្នំពេញ ។ សម្រាប់ប្រធានគណៈមេធាវីអាណត្តិទី១៦នេះ មានរយៈពេល ៣ ឆ្នាំ ហើយលោកមេធាវីបានបង្កើននូវគោលនយោបាយដឹកនាំរបស់ខ្លួនរហូតដល់១៦ ចំនុច ដែលខ្លឹមសារមានដូចចែងក្នុងខិតប័ណ្ណឃោសនារបស់គាត់ខាងក្រោម៖



