
សិក្ខាសាលាបានប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធហ្សូមក្រោមការរៀបចំដោយការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរុប ហេីយមានរបៀបវារៈ និងដំណេីរការដូចតទៅ៖
សិក្ខាសាលាផ្តោតទៅលេីការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមយន្តការសន្ធានកម្ម (ការសម្រុះសម្រួលវិវាទ) ប្រព្រឹត្តិទៅនៅការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរុប (EUIPO) នៅប្រទេសឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន នៅប្រទេសសិង្ហបុរី នៅប្រទេសថៃ និងយុទ្ធសាស្ត្រសំរាប់សន្ធានកម្មវិវាទកម្មសិទ្ធិបញ្ញាចំពោះសហគ្រាសជំនួញធុនតូចនិងមធ្យម។




















