មេធាវីការពារក្តីទ្វេពន្ធភាព Defendant Attorney for a Bigamy Case.

ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ប្តីប្រពន្ធ១គូនេះមានវិបត្តិគ្រួសារ រហូតដល់សម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួន ។ ការសម្រេចលែងលះគ្នាដោយស្ម័គ្រចិត្ត ហេីយខាងប្រុសសុខចិត្តចុះចេញតែខ្លួនដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់រួមមាន៖ ផ្ទះកំពុងរស់នៅ ដីធ្លីពីរប្លង់ និងអាជីវកម្មរកទទួលទានកន្លងមក ឲ្យខាងស្រី។ លើសពីនេះ ប្តីនូវផ្តល់ប្រាក់ឧបត្ថម្ភដល់កូនទាំង៣ នាក់ទៀតផង ។

ក្រោយពីបែកបាក់គ្រួសារ រស់នៅឯកោ និងធ្វើការនៅក្រៅប្រទេសមួយរយ: ខាងប្រុសក៏បានត្រលប់មកកាន់កម្ពុជានាឆ្នាំ២០១៥ ហើយបានចាប់ចិត្តស្រឡាញ់នឹងនារីវ័យក្មេងម្នាក់ ហេីយបានបង្កេីតចំណងគ្រួសារជាថ្មី។

ថតនៅថ្ងៃនាំកូនក្តីទៅឆ្លេីយនៅស្ថាប័នអយ្យការនាឆ្នាំ២០១៩។

មិនយូរប៉ុន្មាន ដំណឹងស្តីពីការបង្កេីតគ្រួសារថ្មីនេះបានដឹងដល់អតីតប្រពន្ធ ហើយនាងក៏បានសម្រេចចិត្តប្តឹងអតីតប្តី-ប្រពន្ធថ្មី ឪពុក-ម្តាយរបស់នាង សាក្សី២នាក់ មេភូមិ និង មេឃុំដែលជាអាជ្ញាធរទទួលបន្ទុកអាត្រានុកូលដ្ឋានទៅតុលាការនាឆ្នាំ២០១៩ ពីបទទ្វេពន្ធភាព និងពីបទសមគំនិតក្នុងបទល្មើសនេះ ។

តេីពួកគេទាំងនោះអាចរួចផុតពីការចោទប្រកាន់ដែរ ឬទេ?

យោងតាមការស្រាវជ្រាវរបស់សាលាដំបូងខេត្តកំពត និងសាលាដំបូងខេត្តបន្ទាយមានជ័យ ពួកគេត្រូវបានឲ្យរួចផុតពីការចោទប្រកាន់ ជាពិសេសជនត្រូវចោទចុងក្រោយដែលជាអតីតប្តី ត្រូវបានលើកលែងចោទប្រកាន់ តាមរយៈដីកាដំណោះស្រាយលេខ ១៥ ព្រ.ទ/២២ ចុះថ្ងៃទី១៦-កុម្ភៈ-២០២២ ។ នេះជាកាយវិការដ៏ល្អប្រពៃរបស់ស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្តកំពត ដែលបានផ្តល់នូវភាពយុត្តិធម៌ និងសច្ចៈភាពដល់កូនក្តី និងសូមឲ្យទង្វើទាំងនេះបន្តជានិច្ចនិរន្តន៍ ។

សូមអរគុណច្រើន!

One thought on “មេធាវីការពារក្តីទ្វេពន្ធភាព Defendant Attorney for a Bigamy Case.”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s