ចូលរួមនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់លេីកទី៤ នៃសំណុំរឿងទាមទារសំណងនៃអំពេីអនីត្យានុកូលរបស់ក្រុមហ៊ុនពាណិជ្ជកម្មមួយ Plaintiff Attorney joining the 4th Hearing on a Tort Compensation Case made by the Commercial Company

នៅថ្ងៃទី២-២-២០២០ វេលាម៉ោង១០ ព្រឹក មានសំឡេងលាន់ឮផាំងយ៉ាងខ្លាំង ហេីយពេលក្រឡេកទៅរកមេីលប្រភពសំឡេងក៏ស្រាប់តែឃេីញផ្លាកយីហោពីររបស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” បានវៀច និងរថយន្តក្រឡុកស៉ីម៉ងត៍កំពុងបេីកគេចចេញពីកន្លែងនោះ ហេីយមួយសន្ទុះក្រោយមកផ្លាកទាំងពីរនោះបានធ្លាក់ដល់ដី និងខូចខាតទាំងស្រុង។ អ្នកបេីកបរឡានដែលប៉ះពាល់មិនបានឈប់មេីល និងតំណាងក្រុមហ៊ុនធ្វេីផ្លូវបេតុងដែលជានិយោជកនោះក៏មិនបានចូលមកដោះស្រាយ និងរេីសផ្លាកទាំងនោះដែរ។ ទាំងនេះគឺជាអំពេីគ្មានការទទួលខុសត្រូវ និងជាការប្រមាថផងដែរ ជាពិសេសដល់កន្លែងប្រកបវិជ្ជាជីវៈច្បាប់។

នៅថ្ងៃទី៣-២-២០២០ អូវីធី ច្បាប់ បានដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមូលដ្ឋានសង្កាត់ឲ្យជួយដោះស្រាយដោយយល់ថាជាទីបង្អែកសំរាប់ប្រជាពលរដ្ឋមូលដ្ឋាន និងជាម្ចាស់គ្រប់គ្រងគំរោងកសាងផ្លូវបេតុងនៅកន្លែងរបស់ខ្លួន។ ប៉ុន្តែវាជាការខកបំណងដោយទទួលបានការកុហកថានឹងដោះស្រាយដេីម្បីពន្យាពេលទៅវិញ និងលាក់បាំងនូវអត្តសញ្ញាណរបស់ក្រុមហ៊ុនដែលបង្កប៉ុណ្ណោះ។

ឆ្លងតាមការស្រាវជ្រាវមួយរយៈ អូវីធី ច្បាប់ក៏បានស្គាល់ពីអត្តសញ្ញាណរបស់ក្រុមហ៊ុនបង្ក ហេីយក៏សម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពតនាថ្ងៃទី៩-កក្កដា-២០២០ ដេីម្បីស្វែងរកយុត្តិធម៌។ តែអ្វីដែលចម្លែកនោះគឺអាជ្ញាធរមូលដ្ឋានសង្កាត់ដែលមិនបានជួយផ្សះផ្សាដោះស្រាយវិវាទ និងមិនផ្តល់ពត៌មានពីក្រុមហ៊ុនបង្កពីពេលមុន បែរជាចូលរួមធ្វេីសាក្សីក្នុងលក្ខណៈជាក្រុម (ចៅសង្កាត់រងទី២ ក្រុមប្រឹក្សាសង្កាត់២នាក់ និងមេភូមិ) ការពារផលប្រយោជន៍ឲ្យក្រុមហ៊ុននោះទៅវិញ។

ដូច្នេះ តេីវាសនាការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” អាចសង្ឃឹមទទួលបានយុត្តិធម៌ពីតុលាការជាន់ទាបនេះដែរ ឬទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s