ហេតុអ្វីជ្រេីសរេីសមេធាវីសំរាប់ការធ្វេីបណ្តាំមត៌ក? Why to choose a Lawyer for an Heritage letter?

ការធ្វេីបណ្តាំមត៌ក ឬហៅថាសន្តតិកម្មតាមមតកសាសន៍អាចប្រព្រឹត្តទៅបានច្រេីនរបៀប ក្នុងទំរង់ជាលិខិតឯកជន លិខិតយថាភូតជាលិខិតសម្ងាត់។ តែការធ្វេីបណ្តាំមត៌កក្នុងទំរង់ជាលិខិតឯកជនជាមួយមេធាវីត្រូវបានគេយល់ថាមានភាពចាំបាច់ និងងាយស្រួលប្រតិបត្តិ។ តេីភាពចាំបាច់ និងងាយស្រួលប្រតិបត្តិនោះយ៉ាងដូចម្តេចខ្លះ?

ការចាំបាច់ និងភាពងាយស្រួលប្រតិបត្តិ ត្រូវបានពិនិត្យឃេីញមានចំនុចសំខាន់ៗមួយចំនួនដូចជា៖

  1. ងាយស្រួលកែប្រែ តាមការចង់បានរបស់មតកជន (ម្ចាស់ទ្រព្យ)៖ ក្រោយធ្វេីបណ្តាំមត៌ក និងតម្កល់នៅការិយាល័យមេធាវីរួច មតកជនចង់ធ្វេីការកែប្រែសំបុត្របណ្តាំវិញនៅពេលណា ក៏អាចធ្វេីបានគ្រប់ពេលវេលា ដែលនេះធ្វេីឲ្យសេចក្តីសម្រេចរបស់ម្ចាស់បណ្តាំបានដូចបំណង។
  2. អាចមានតំណាងមតកជនចាត់ចែងលិខិតបណ្តាំ តាមច្បាប់៖ ដោយសារមេធាវី ប្រកបវិជ្ជាជីវ:ជាអ្នកតំណាងដោយអាណត្តិ ហេតុនេះការតំណាងឲ្យមតកជន ដូចជាការដាក់សុំលិខិតបណ្តាំឲ្យតុលាការធ្វេីសេចក្តីបញ្ជាក់ ការប្រកាសលិខិតបណ្តាំដល់សន្តតិជន (អ្នកទទួលមត៌ក) និងបំពេញកិច្ចផ្សេងទៀតដែលមតកជនបានប្រគល់ឲ្យ គឺជាការសមស្រប និងត្រឹមត្រូវបំផុត។
  3. ករណីមេធាវី ឬការិយាល័យមេធាវីដែលមតកជនពឹងពាក់បានទទួលមរណភាព ឬ ត្រូវបានហាមឃាត់ក្នុងការប្រកបវិជ្ជាជីវ: លិខិតបណ្តាំត្រូវបានគ្រប់្រគងបន្តដោយគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅធានានៅការអនុវត្តវិជ្ជាជីវ:បានយ៉ាងល្អ ដែលមតកជនអាចមានទំនុកចិត្តថាលិខិតបណ្តាំរបស់ខ្លួននឹងប្រព្រឹត្តទៅតាមការពឹងពាក់។

សរុបសេចក្តីមក ការធ្វេីលិខិតបណ្តាំមត៌កជាមួយមេធាវី គឺឆ្លេីយតបទៅនឹងអ្វីដែលមតកជនចង់បាននូវភាពងាយស្រួលក្នុងការកែប្រែ និងពឹងពាក់មេធាវីធ្វេីជាអ្នកតំណាងដោយអាណត្តិឲ្យបំេពញកិច្ចផ្សេងៗទៀតដែលពាក់ព័ន្ធ។ តាមរយៈកិច្ចការនេះ ម្ចាស់បណ្តាំអាចធ្វេីការកែប្រែលិខិតបណ្តាំច្រេីនលេីកច្រេីនសារបាន អាចប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចជាអ្នកប្រតិបត្តិមតកសាសន៍ និងប្រកាសលិខិតបណ្តាំដល់សន្តតិជន ព្រមទាំងត្រូវបានធានាអនុវត្តវិជ្ជាជីវ:ដោយស្ថាប័នគ្រប់គ្រងវិជ្ជាជីវ:មេធាវីផងដែរ។ ហេតុនេះ ការជ្រើសរើសទំរង់លិខិតបណ្តាំបែបនេះ គឺជាជម្រេីសដ៏វ័យឆ្លាត និងមានទំនុកចិត្តបំផុត

Leave a comment