Tag Archives: Arbitration at OVT LAW!

តើធ្វើដូចម្តេចទើបអាចដោះស្រាយវិវាទតាមយន្តការមជ្ឈត្តការនៅអូវីធី ច្បាប់ បាន? How to do to use the Arbitration Mechanism at OVT LAW?

ការដោះស្រាយវិវាទតាមយន្តការមជ្ឈត្តការ​បានផ្តល់សេរីភាពដល់ភាគីវិវាទក្នុងការជ្រើសរើស ឬក៏កំណត់នូវដំណើការរបស់វា ដែលក្នុងនោះ ច្បាប់ និងវិធានមជ្ឈត្តការសំរាប់គ្រប់គ្រងការអនុវត្តដើម្បីឈានទៅរកដំណោះស្រាយ ក៏ត្រូវបានអនុញ្ញាតផងដែរ ។ ហើយដើម្បីអាចប្រើយន្តការមជ្ឈត្តការនេះបាន គូភាគីវិវាទត្រូវធ្វើការព្រមព្រៀងជាមួយគ្នា ។ ការព្រមព្រៀងនេះ អាចធ្វើមុនពេលវិវាទកើតឡើងនៅពេលវិវាទកំពុងដំណើរការ ។ ជាទូទៅការចែងពីខស្តីពីមជ្ឈត្តការនៅមុនពេលវិវាទកើតឡើងគឺ ងាយស្រួលមានការព្រមព្រៀងពីភាគីទាំងអស់ ហើយអូវីធី ច្បាប់ក៏បានបង្កើតខចែងនោះ ដូចខាងក្រោមដែលគូភាគីអាចបញ្ចូលក្នុងកិច្ចសន្យាអាជីវកម្មរបស់ខ្លួន ឬធ្វើកិច្ចសន្យាដោយឡែកជាឧបសម្ព័ន្ធនៃកិច្ចសន្យានោះបាន៖

គំរូនៃខចែងពីមជ្ឈត្តការរបស់លោកមជ្ឈត្តករ អ៊ូច វុធ្ធី នៃអូវីធី ច្បាប់
  • រាល់វិវាទ លើការទាមទារ ឬការបំពាន ឬការបញ្ចប់ ឬអសុពលភាពដែលកើតចេញពី ឬទាក់ទងនឹងកិច្ចសន្យានេះនឹងត្រូវដោះស្រាយដោយមជ្ឈត្តការស្របតាមវិធានមជ្ឈត្តការនៃអូវីធី ច្បាប់
  • វេទិកាមជ្ឈត្តកម្ម៖ មជ្ឈត្តករម្នាក់ គឺលោកមជ្ឈត្តករ អ៊ូច វុធ្ធី ។
  • ភាសា៖ ភាសាខ្មែរ ។
  • ទីកន្លែង៖ ការិយាល័យកណ្តាលនៃអូវីធី ច្បាប់ តាំងនៅដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
  • ច្បាប់លើប្រធានបទវិវាទ៖ ច្បាប់កម្ពុជា ដូចជា ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (វិវាទដៃគូជំនួញ) ច្បាប់ស្តីពីសំណង់ (វិវាទសំណង់) ។ល។

រីឯខាងក្រោមគឺ ជាឯកសារជំនួយពាក់ព័ន្ធនឹងការដោះស្រាយវិវាទនោះ

  1. វិធានមជ្ឈត្តការរបស់អូវីធី ច្បាប់ ovt-law-arbitration-rules សំរាប់វិធាននេះ គូភាគីវិវាទអាចព្រមព្រៀងបន្ថែម ឬផ្សេងដើម្បីឲ្យស្របតាមការចង់បានរបស់ពួកគេ នៅមុនពេលដំណើរការមជ្ឈត្តការ ។
  2. ច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម
  3. Convention on Recognition & Enforcement of Foreign Arbitral Awards