អំពី«ខចែងពីមជ្ឈត្តការ»សំរាប់កិច្ចសន្យា About “Arbitration Clauses” for a Contract.
ខចែងអំពីមជ្ឈត្តការ គឺជាកាបញ្ជាក់របស់គូភាគីក្នុងការព្រមព្រៀងយកវិវាទរបស់ពួកគេទៅដោះស្រាយតាមយន្តការមជ្ឈត្តការ ។ ខចែងនេះអាចរារាំងដល់ភាគីណាមួយចង់កែប្រែនៅពេលក្រោយក្នុងការសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ឬហៅថាបណ្តឹងវិវាទបាន ។ ហេតុនេះ តើត្រូវចែងខសម្រាប់មជ្ឈត្តការយ៉ាងដូចម្តេចទើបមានសុពលភាព? ខចែងពីមជ្ឈត្តការអាចត្រូវបានអនុញ្ញាតឲ្យចែងក្នុងកិច្ចសន្យាអាជីវកម្មរបស់គូភាគីជាមួយផងដែរ ឬចែងក្នុងកិច្ចព្រមព្រៀងដោយឡែក ជាឧបសម្ព័ន្ធបាន ។ ឧទាហរណ៍ លក្ខន្តិកៈក្រុមហ៊ុន (កិច្ចសន្យាក្រុមហ៊ុន) ជាទូទៅមានចែងទុករួចស្រេច ។ ខចែងនេះ ភាគីនៃកិច្ចសន្យាអាចចែងដោយសេរី តែត្រូវមានយ៉ាងតិចនូវពាក្យ «…មជ្ឈត្តការ…» ពីព្រោះវាអាចបញ្ជាក់ច្បាស់លាស់ និងផ្តល់សមត្ថកិច្ចឲ្យយកយន្តការមជ្ឈត្តការមកដោះស្រាយវិវាទរបស់ពួកគេ (មាត្រា៧ កថាខណ្ឌទី១ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា)។ ផ្ទុយទៅវិញ ក្នុងករណីដែលខចែងមានភាពស្រពិចស្រពិល ឬប្រហាក់ប្រហែល ឬស្រដៀង ដូចជាថា «ការផ្សះផ្សា»ឬ«ការសំរបសំរួល»ឬ«ការសម្រុះសម្រួល» មិនមានន័យគ្រប់គ្រាន់សំដៅដល់យន្តការមជ្ឈត្តការនោះទេ ហើយជាផលលំបាកខចែងនោះនឹងមិនចងកាតព្វកិច្ចភាគីវិវាទសម្រាប់មជ្ឈត្តការ និងផ្តល់សិទ្ធិឲ្យភាគីវិវាទអាចមានជម្រើសក្នុងការដាក់បណ្តឹងទៅតុលាការបាន ។ លើសពីនេះ ខមជ្ឈត្តការក៏ត្រូវចែងផងដែរនូវឈ្មោះ មជ្ឈត្តករ (មជ្ឈត្តការបែបអាដហុក) ឧ.មជ្ឈត្តករ អ៊ូច វុធ្ធី នៃអូវីធី ច្បាប់ ឬស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ (មជ្ឈត្តការបែបស្ថាប័ន) ឧ.មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីនៅពេលមានវិវាទកើតឡើង ភាគីវិវាទមួយគ្រាន់តែដាក់សេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្ម (ពាក្យសុំដំណើរការមជ្ឈត្តកម្ម) ដល់ពួកគេ បន្ទាប់មកដំណើរការមជ្ឈត្តការនឹងចាប់ផ្តើម ។ … Continue reading អំពី«ខចែងពីមជ្ឈត្តការ»សំរាប់កិច្ចសន្យា About “Arbitration Clauses” for a Contract.
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed