ការបង្កើតការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និង អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈមេធាវី Formation of OVT Lion Law Office “OVT Law” and A Licence of a Practising Lawyer

ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” បានបង្កើត និងស្នើសុំចុះបញ្ជីដោយលោកមេធាវី អ៊ូច វុធ្ធី ហើយទទួលបានការអនុញ្ញាត និងទទួលស្គាល់ដោយគ្មានការកែប្រែអ្វីបន្តិច ពាក់ព័ន្ធនឹង នាមករណ៏ (យីហោ) និមិត្តសញ្ញាតំណាង (Logo) និងក្បាលលិខិត (Letter Head) ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២០-ធ្នូ-២០១៧ ជាមួយលេខចុះបញ្ជី LO 120/17 តាមរយៈវិញ្ញាបន បត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ ១៥៧ គម-ករ/១៧ ចុះថ្ងៃទី ២៧-ធ្នូ-២០១៧រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ 1.jpg

រីឯលោកមេធាវី អ៊ូច វុធ្ធី ទទួលបានការអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈជាមេធាវីពេញសិទ្ធិ ដែលមានអត្តលេខ ១១៩៧ ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤-ធ្នូ-២០១៧ តាមរយៈវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីលេខ ២៤៧ គម-មធ/១៧ ចុះថ្ងៃទី ២៧-ធ្នូ-២០១៧

តាមរយៈការទទួលបានសិទ្ធិ និងការអនុញ្ញាតទាំងនេះ សេវាកម្មមេធាវីអាចយកមកបំពេញឲ្យសេវាកម្មរបស់ ឬធ្វើសហប្រតិបត្តិការជាមួយការិយាល័យ អូវីធី ដោះស្រាយវិវាទ ត្រង់ចំណុច “ទីប្រឹក្សា ដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្ម” និង “អ្នកសម្រុះសម្រួលវិវាទ” ដែលជាពួកសេវាកម្មអាចប្រតិបត្តិបានទាំងនៅក្រៅតុលាការ និងនៅតុលាការគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល និងពាណិជ្ជកម្មអន្តរជាតិ ។ ហើយការពិគ្រោះច្បាប់ និងការរៀបចំលិខិតស្នាមគតិយុត្តដែលយកកម្រៃ ក៏ជាផ្នែកមួយដែលត្រូវបានអនុញ្ញាតនៃសេវាកម្មមេធាវីនេះផងដែរ ។ បន្ថែមពីនេះ មេធាវីក៏អាចដើរតួជាអ្នកសម្រុះសម្រួល (Mediator) ឲ្យគូភាគីវិវាទក្នុងរឿងវិវាទមត៌ក ដីធ្លី និងសំណង់ ដែលមានលក្ខណៈរដ្ឋប្បវេណី ផងដែរ។ ក្រៅពីសេវាកម្មដែលអាចយកមកបំពេញចន្លោះប្រហោងដូចបានរៀបរាប់មកនេះ សេវាកម្មមេធាវីមានចំនុចជាច្រើនទៀតបានកំណត់ដោយ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីដែលអាចយកមកពិចារណាអនុវត្តក្នុងករណីចាំបាច់ និងមានតំរូវការ ៕

  1. តេីសេវាកម្មស្នូលរបស់ “អូវីធី ច្បាប់” បច្ចុប្បន្នជាអ្វី? What is a Core Service of “OVT Law” presently ?
  2. ត្រូវ​បានអនុញ្ញាតឲ្យប្រេីប្រាស់ត្រាមូលសំរាប់ការិយាល័យមេធាវី អូវីធី​ ឡាយអិន​ «អូវីធី​ ច្បាប់​» Be permitted to use a Seal for OVT Lion Law Office «OVT Law»
  3. ប្រធានប្រតិបត្តិ CEO

អ្នកដោះស្រាយវិវាទអាជីព Professional in ADR & Litigation.

%d bloggers like this: