Category Archives: OVT LAW Head Offices located in Kampot, Cambodia.

ពិរុទ្ធជនត្រូវបានបន្ថយការផ្តន្ទាទោសពី ២ឆ្នាំ មកជា១ឆ្នាំ វិញ Convicted Man reduced a Penalty in prison-by extension from 2 years to 1 year instead.

បន្ទាប់ពីសវនាការប្រព្រឹត្តទៅកាលពីថ្ងៃទី២៥-មិនា-២០២៦ Defendant Atty for “Fraudulent Delivery of Docs” at Preah Sihanouk Appeal Court មេធាវីការពារបទចោទ«ផ្តល់ឯកសារដោយទុច្ចរិត» នៅសាលាឧទ្ធរណ៍ព្រះសីហនុ ថ្ងៃនេះទី២៣-មេសា-២០២៦ សាលាឧទ្ធរណ៍ព្រះសីហនុ ធ្វើ់ការប្រកាសសេចក្តីសម្រេចរបស់ខ្លួន ដោយកែប្រែបទចោទពីបទ«ផ្តល់ឯកសារដោយទុច្ចរិត» មកជាបទ«សមគំនិត»វិញ ហើយផ្តន្ទាទោសត្រឹមតែ ១ឆ្នាំ ដោយព្យួរធម្មតា និងឲ្យទទួលបាននូវវត្ថុដាក់ធានាត្រលប់ទៅវិញ ។

អាហារថ្ងៃត្រង់ម៉ោង២រសៀល បន្ទាប់ពីសវនាការចប់ Lunch at 2 pm after finished from the Preah Sihanouk Appeal Court.

ទោះបីយ៉ាងនេះក៏ដោយ ពិរុទ្ធជននៅតែមានចម្ងល់ថា ក្នុងពេលសវនាការព្រះរាជអាជ្ញាមិនបានធ្វើការចោទប្រកាន់ផង ថែមទាំងលើកឡើងថាគ្មានធាតុផ្សំនៃបទល្មើសផងដែរ តើតុលាការមានបទចោទមកពីណាយកមកធ្វើការកែប្រែ ដើម្បីនៅតែអាចឲ្យពិរុទ្ធជនមានទោស? ហេតុនេះ ជនជាប់ចោទកំពុងតែពិចារណា ពីការប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ។

Convicted Man reduced a Penalty in prison-by extension from 2 years to 1 year instead by the Preah Sihanouk Appeal Court today, April 23rd, 2026.