Category Archives: Negotiation & Litigation at OVT LAW

តេីការដាក់បញ្ចាំអចលនវត្ថុ ឬហ៊ីប៉ូតែកមួយជាមួយម្ចាស់បំណុលពីរ ជាករណីឆបោករបស់កូនបំណុលឬ?

ផ្អែកលើសវនាការនាថ្ងៃទី៨-តុលា-២០២៥ ដែលមានលោកមេធាវី អ៊ូច វុធ្ធី ជាមេធាវីការពារសិទ្ធិឲ្យសហកូនបំណុលទាំងពីរ បានប្រកាសសាលក្រមនៅថ្ងៃទី២១-តុលា-២០២៥ ដោយមានខ្លឺមសារដូចតទៅ៖

មេធាវីចុងចោទនៃក្តី«ឆបោក» ក្នុងប្រតិបត្តិការកម្ចីប្រាក់ Defendant Attorney for a Fraud case in Loan.

យោងតាមការបញ្ជាក់នៃសាលក្រមនេះ ភាគីសហកូនបំណុលត្រូវបានតុលាការកំណត់ឲ្យមានទោស ដោយផ្តន្ទាទោសម្នាក់ៗចំនួន ២ឆ្នាំ តែទោសនេះត្រូវបានព្យួរសាកល្បងធម្មតាដែលមានរយៈពេល ៥ ឆ្នាំ ហើយសំណងរដ្ឋប្បវេណី និងជម្ងឺចិត្តដែលដើមបណ្តឹងរដ្ឋប្បវេណីទាមទារចំនួនសរុប US$ 24,430.00 ត្រូវបានតុលាការសម្រេចឲ្យសងសរុបតែ ៥៥.៦០០.០០០ រៀល ស្មើនឹង US$ 13,900.00 ប៉ុណ្ណោះ ។

ទោះបីសហកូនបំណុលទាំងពីរ មិនត្រូវបានដាក់ពន្ធនាគារ និងចំណេញពីការសងសំណងចំពោះការទាមទាររបស់ដើមបណ្តឹងរដ្ឋប្បវេណី នូវចំនួនជាងមួយម៉ឺនដុល្លា US$ 10,530.00 ក៏ដោយ ក៏សេចក្តីសម្រេចនោះនៅតែត្រូវបានយល់ថាមានភាពអយុត្តិធម៌ ពីព្រោះតែវាជារឿងក្តីរដ្ឋប្បវេណីដែលពាក់ព័ន្ធនឹងកម្ចីប្រាក់ប៉ុណ្ណោះ ។

ហេតុនេះ សហកូនបំណុលទាំងពីរសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍នៅថ្ងៃទី២០-វិច្ឆិកា-២០២៥ ដោយធ្វើការប្តឹងនឹងសេចក្តីសម្រេចនោះទាំងមូល និងបានពឹងពាក់លោកមេធាវី អ៊ូច វុធ្វី ប្រធានប្រតិបត្តិ និងស្ថាបនិក នៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» បន្តការពារក្តីនោះនៅសាលាឧទ្ធរណ៍ព្រះសីហនុ នាពេលខាងមុខទៀត ៕