ការចរចា គឺជាវិធីដោះស្រាយវិវាទដែលលឿន និងរក្សាបានទំនាក់ទំនងរបស់ភាគីវិវាទ Negotiation is as a quick Resolution and saves Disputing Parties relationship ។ ប៉ុន្តែ ដំណើរការនៃការប្រព្រឹត្តិទៅរបស់វាហាក់មានការលំបាកសំរាប់ភាគីវិវាទផ្ទាល់ ។ ការជ្រើសរើសអ្នកតំណាងដែលយល់ពីប្រធានបទវិវាទ (ឧ.វិវាទកិច្ចសន្យា វិវាទដីធ្លី វិវាទលែងលះ ។ល។) មានបទពិសោធន៍ក្នុងការចរចា និងជាមេធាវី អាចជួយបានច្រើនដល់ការសម្រេចគោលដៅនៃការចរចារបស់ភាគីវិវាទ ។ លើសពីនេះ ការសះជារបស់ភាគីវិវាទ ដោយមានការចូលរួមជួយពីមេធាវី អាចស្នើសុំដល់អ.ដ.ក. សំរាប់កំណត់ហេតុសះជាដែលមានតម្លៃជាសាលក្រមស្ថាពរ ប្រសិនបើភាគីវិវាទចង់បានបែបនោះ ៕