តេីការចរចាសំខាន់យ៉ាងណាក្នុងការដោះស្រាយវិវាទ How is a Negotiation important to resolve Disputes?
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Alternative Dispute Resolution “ADR”) ក្រៅពីមានការចូលរួមជួយពីអ្នកទី៣ដែលជាបុគ្គលអព្យាក្រឹត ដូចជាយន្តការសន្ធានកម្ម (Mediation Mechanism) និងមជ្ឈត្តកម្ម (Arbitration Mechanism) ភាគីវិវាទក៏អាចដោះស្រាយវិវាទដោយពួកគេផ្ទាល់ បានដែរ។ ការដោះស្រាយវិវាទបែបនេះត្រូវបានហៅថា «យន្តការចរចា Negotiation Mechanism»។ យន្តការចរចា ប្រព្រឹត្តទៅដោយភាគីវិវាទម្ខាងប្រាស្រ័យទាក់ទងជាមួយភាគីវិវាទម្ខាងទៀត ឬតាមរយៈអ្នកតំណាងរបស់ពួកគេ ។ ដូច្នេះតើការចរចាសំខាន់យ៉ាងណាក្នុងការដោះស្រាយវិវាទ? ការចរចា (Negotiation) គឺជាវិធីសាស្ត្រទូទៅដែលរដ្ឋាភិបាល អ្នកជំនួញ និងប្រជាពលរដ្ឋសាមញ្ញប្រើប្រាស់ជាដំបូងសំរាប់ជាមធ្យោបាយធ្វើឲ្យមានការព្រមព្រៀងដោយរហ័សលើកិច្ចការរបស់ពួកគេ ហើយវាក៏ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះការដោះស្រាយវិវាទផងដែរ ។ ក្នុងការចរចា ភាគីវិវាទ (Disputants) អាចប្រើវិធីសាស្ត្របែបឈ្នះ-ចាញ់ (Win-Loss) ឬឈ្នះ-ឈ្នះ (Win-Win) ជាមួយភាគីវិវាទម្ខាងទៀតដោយផ្ទាល់ខ្លួនគេ ឬដោយអ្នកតំណាង (Representative) ហើយបើទោះបីធ្វើដោយអ្នកតំណាង កិច្ចការនេះក៏ត្រូវបានចាត់ទុកធ្វើដោយភាគីវិវាទនោះដែរ សំខាន់នៅត្រង់ថាតើត្រូវធ្វើបែបណាទើបអាចឲ្យកិច្ចការរបស់អ្នកតំណាងចងកាតព្វកិច្ចដល់ភាគីវិវាទ? អ្នកតំណាង (Representative) គឺជាបុគ្គលដែលត្រូវបានជ្រើសតាំងដោយភាគីវិវាទ ហើយអាចជាមេធាវី ឬមិនមែន។ ករណីនេះ ប្រសិនបើអ្នកតំណាងជាមេធាវី (Lawyer Negotiator) គឺជាការប្រសើរ ពីព្រោះការតំណាងដោយអាណត្តិរបស់មេធាវីនោះ ត្រូវបានច្បាប់កំណត់ជាកាតព្វកិច្ចរបស់ភាគីវិវាទដែលត្រូវតែអនុវត្តតាម … Continue reading តេីការចរចាសំខាន់យ៉ាងណាក្នុងការដោះស្រាយវិវាទ How is a Negotiation important to resolve Disputes?
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed