
សិក្ខាសាលាស្តីពីដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុវិវាទ (ដីការក្សាការពារប្រភេទទី២) The Second Type of the Preservative Relief Workshop បានប្រព្រឹត្តទៅនៅថ្ងៃទី០១-សីហា-២០២៣ នាទីស្នាក់ការកណ្តាលរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ។ ខ្លឹមសារ និងរបៀបវារៈនៃសិក្ខាសាលាមានដូចខាងក្រោម៖


ដីការក្សាការពារប្រភេទទី២នេះ ខុសពីដីការក្សាការពារប្រភេទទី១ ដែលផ្តោតចំពោះតែ១ករណី គឺមានគោលបំណងឲ្យសងជាប្រាក់ រីឯដីកាប្រភេទទី២វិញមានពីរករណីគឺសំដៅលើការគ្រប់គ្រងការផ្ទេរសិទ្ធិកាន់កាប់ និងការប្រគល់វត្ថុត្រលប់ វិញដែលវត្ថុនោះសំដៅលើ ចលនវត្ថុ និងអចលនវត្ថុ ។



