តេីការអនុវត្តកាតព្វកិច្ចមួយផ្នែកហើយ កិច្ចសន្យាអាចរំលាយបានឬទេ? Could a Contract be dissolved while its part performed?

Photo by Sora Shimazaki on Pexels.com

ការអនុវត្តកិច្ចសន្យា (Performing Contracts) ដែលគូភាគីបានព្រមព្រៀងគ្នារហូតដល់ចប់ចុងដើម គឺជាលក្ខណៈទូទៅនិងជាក្តីប្រាថ្នារបស់ភាគីនៃកិច្ចសន្យាចង់បាន ហើយវាក៏អាចបញ្ជៀសបាននៅវិវាទកើតឡើងនិងផ្តល់លទ្ធភាពសំរាប់បង្កើនទំនាក់ទំនងដើម្បីបង្កើតកិច្ចសន្យាថ្មីៗសំរាប់ពួកគេបន្ថែមទៀតផងដែរ ។ ប៉ុន្តែករណីខ្លះ កិច្ចសន្យាធ្វើហើយ ការអនុវត្តមិនបានពេញលេញដល់ចុងបញ្ចប់តាមការសន្យានោះទេ ដោយសារតែភាគីម្ខាងនៃកិច្ចសន្យាមានគំនិតព្យាបាទឬប្រព្រឹត្តិអំពើមិនស្មោះត្រង់ហួសហេតុចំពោះភាគីម្ខាងទៀត ហើយសម្រេចរំលាយកិច្ចសន្យា ជាឯកតោភាគីដើម្បីទទួលប្រយោជន៍ ។ ហេតុនេះ បានជាមានសំណួរថា តើការបំពេញកាតព្វកិច្ចមួយផ្នែកនៃកិច្ចសន្យាហើយ ភាគីម្ខាងទៀតមានសិទ្ធិរំលាយកិច្ចសន្យានោះដែរឬទេ?

(Source: Google)

យោងតាមក្រមរដ្ឋប្បវេណីកម្ពុជា មាត្រា៤១២ កថាខណ្ឌ១ និង២ បញ្ជាក់ថា សិទ្ធិរំលាយកិច្ចសន្យាត្រូវរលត់ (មិនអាចធ្វើបាន) បើធ្វើឲ្យវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យាខូចខាតបាត់បង់ ហើយបើនៅតែរំលាយ ភាគីមានសិទ្ធិរំលាយ (អ្នករំលាយកិច្ចសន្យា)ត្រូវសងជាប្រាក់នូវតម្លៃនៃវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យានោះ ។ ហើយបើផ្អែកលើផ្នែកលក់ទិញ មាត្រា ៥១៨ វាក្យខណ្ឌ២ ភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ បើភាគីម្ខាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ ។ ជាឧទាហរណ៍ សូមពិនិត្យមើលករណីសិក្សាមួយដែលមេធាវីបានជួបផ្ទាល់ក្នុងការអនុវត្តវិជ្ជាជីវៈ ។ ករណីនោះអតិថិជនជាម្ចាស់ដីឡូត៍មួយនៅខេត្តកំពតបានពឹងពាក់សេវាកម្មមេធាវីនៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” នៅក្នុងគម្រោងដីធ្លីពុះឡូត៍ចំនួន ១.០០០ (មួយពាន់)ឡូត៍ ដើម្បីឲ្យជួយរៀបចំកិច្ចសន្យាមេសម្រាប់ការលក់ទិញដីឡូត៍ និងប្រថាប់ត្រាចំនួនឡូត៍ទាំងនោះ តែពេលអនុវត្តបានត្រឹមជិតពាក់កណ្តាល ក៏បានបញ្ឈប់ការងារមេធាវី​ និងរំលាយកិច្ចសន្យាសេវាកម្មនោះ ដោយមេធាវីមិនមានកំហុសឬការផ្តល់សេវាកម្មមានវិការៈអ្វីនោះឡើយ ។ លើសពីនេះ ភាគីអតិថិជនក៏បានជម្រុញឲ្យភាគីមេធាវីធ្វើការប្តឹងទៅតុលាការ បន្ទាប់ពីភាគីមេធាវីបានដាក់លិខិតរំលឹកពីការខុសឆ្គងក្នុងការបញ្ចប់កិច្ចសន្យាដែលមិនទាន់ចប់ពេញលេញ និងផ្តល់ឱកាសឲ្យងាកមកដោះស្រាយក្នុងរយៈពេល ៧ថ្ងៃ។ ហេតុនេះ មេធាវីនៃអូវីធី ច្បាប់ បានសម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពតដេីម្បីទាមទារឲ្យមានការទទួលខុសត្រូវលេីការរំលោភកិច្ចសន្យានោះ ហើយនីតិវិធីនៃរឿងក្តីកំពុងដំណើរការ។ តើសេចក្តីសម្រេច ឬសាលក្រមរបស់តុលាការបែបណានាពេលខាងមុខ?

(Source: Google)

ក្នុងពេលរង់ចាំសាលក្រមពីតុលាការនេះ ភាគីអតិថិជនបានប្រកែកមិនទទួលខុសត្រូវលេីអំពេីខុសឆ្គងរបស់ខ្លួន និងធ្វេីបណ្តឹងតបដោយទាមទារប្រាក់ពីភាគីមេធាវីវិញចំនួន ៤ពាន់ លានរៀល ដែលប្រហាក់ប្រហែលស្មើនឹង US$1,000,000.00 (មួយលានដុល្លាអាមេរិក) ពីព្រោះយល់ថាមានការប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនជាអាជីវករយ៉ាងធ្ងន់ធ្ងរនៅក្នុងបណ្តឹងរបស់មេធាវី សោហ៊ុយខាតបង់ពេលវេលា ប្រាក់កម្រៃពឹងពាក់សេវាកម្មមេធាវីជួយក្នុងបណ្តឹង និងការចំណាយផ្សេងទៀតពាក់ព័ន្ធនឹងនីតិវិធីបណ្តឹង ដែលនេះត្រូវបានហៅថាប្រាក់ប្រដាប់ក្តីភាគី ។ សំណួរសួរថាតេីប្រាក់ប្រដាប់ក្តីភាគីនៃបណ្តឹងតបដ៏ច្រេីនបែបនេះបស់អតិថិជននោះ មានលក្ខណៈស្របច្បាប់ដែរឬទេ? ជាលទ្ធផលនៅថ្ងៃទី១០-សីហា-២០២២ សាលាដំបូងខេត្តកំពតបានចេញដីកាសម្រេចលើកចោលពាក្យបណ្តឹងតបនោះតាមរយៈដីកាសម្រេចលេខ ១៧០ “ជ” តើពាក្យបណ្តឹងមានសារៈប្រយោជន៍យ៉ាងណាខ្លះ How is a Lawsuit’s benefits? ដូច្នេះនៅសល់តែការរង់ចាំការសម្រេចរបស់តុលាការលើពាក្យបណ្តឹងរបស់ភាគីមេធាវីដែលទាមទារឲ្យភាគីអតិថិជនទទួលខុសត្រូវលើកិច្ចសន្យាដែលខ្លួនបានរំលាយនិងជម្ងឺចិត្តចំនួន US$ 20,430.00 តែមួយប៉ុណ្ណោះ ថាតើតុលាការនឹងសម្រេចយ៉ាងម៉េច?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s