អ្វីជាវិវាទពាណិជ្ជកម្ម What is the Commercial Dispute?

វិវាទពាណិជ្ជកម្ម (Commercial Disputes) គឺជាវិវាទដែលកើតឡើងពីការធ្វើពាណិជ្ជកិច្ច ហើយដែលត្រូវបានកំណត់ដោយច្បាប់ជាតិ ច្បាប់អន្តរជាតិ និងទំលាប់ក្នុងការធ្វើពាណិជ្ជកម្ម

arbitration_agreement

គូភាគីវិវាទ អាចជា៖

  • ពាណិជ្ជករ និងពាណិជ្ជករ
  • ពាណិជ្ជករ និងជនមិនមែនពាណិជ្ជករ  ដោយអាស្រ័យទៅតាមប្រភេទ និងបែបផែននៃអាជីវកម្ម ។ ហើយជាធម្មតាត្រូវបានសង្កេតឃើញមានពីរសម្រាប់ករណីជនមិនមែនពាណិជ្ជករនេះ៖
    1. ពាណិជ្ជកិច្ចដោយទម្រង់៖ មានក្រុមហ៊ុនពាណិជ្ជកម្ម និងលិខិតជំនួញ ។ សមាជិកភាគហ៊ុននៃក្រុមហ៊ុននោះមិនមែនជាពាណិជ្ជករ និងបុគ្គលដែលពាក់ព័ន្ធនឹងលិខិតជំនួញ ដូចជាចេញមូលប្បទានបត្រ ជាដើម ដែលមិនមែនជាពាណិជ្ជករ។
    2. អំពើចម្រុះ៖ ជាពាណិជ្ជកិច្ចមួយប្រភេទផ្អែកលើគុណភាពចុងចម្លើយជាពាណិជ្ជករ ហើយភាគីដើមចោទជាអ្នកប្រើប្រាស់ (ការលក់រាយ) ។

ការស្គាល់ច្បាស់ពីវិវាទពាណិជ្ជកម្ម មានសារៈសំខាន់ណាស់ ពីព្រោះវានឹងផ្តល់ឲ្យភាគីវិវាទនូវជម្រើសក្នុងការដោះស្រាយវិវាទរបស់ពួកគេនៅក្រៅប្រព័ន្ធតុលាការ ដូចជាយន្តការមជ្ឈត្តការ ឬតាមប្រព័ន្ធតុលាការពាណិជ្ជកម្ម ដែលជាតុលាការសមត្ថកិច្ចមុខការ ។ ដូចនេះពាណិជ្ជករ និងជនមិនមែនពាណិជ្ចករ គួរយកចិត្តទុកដាក់ពីករណីនេះដើម្បីអាចទទួលបានផលប្រយោជន៍ច្រើនពីដំណោះស្រាយវិវាទរបស់ខ្លួន នាពេលខាងមុខ ៕

(Source: Google.)

One thought on “អ្វីជាវិវាទពាណិជ្ជកម្ម What is the Commercial Dispute?”

Leave a comment