នៅថ្ងៃទី ០៩-មករា-២០១៩ លោកមេធាវី អ៊ូច វុធ្ធី និងជាប្រធានប្រតិបត្តិនៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» បានចុះបេសកកម្មជួយដោះស្រាយវិវាទដីធ្លីឲ្យអតិថិជនទី៥ (ភាគីរងគ្រោះនិងជាភាគីលក់) នៅខេត្តកែប ។ On a date of January 09, 2019 Mr Lawyer OUCH Vutthy, CEO of OVT LION LAW OFFICE “OVT LAW” as an Attorney for the Plaintiff a land seller had a mission to Kep province in order to help his client in this province.
វិវាទបានកើតឡើងពីការមិនបានគោរពកិច្ចសន្យាដោយភាគីទិញ ។ ភាគីនេះ បានកក់ប្រាក់ ហើយក៏បានតំរូវឲ្យភាគីលក់ ធ្វើការផ្ទេរកម្មសិទ្ធិដោយកាត់ប្លង់មកឲ្យខ្លួនជាមុនសិន ទើបព្រមប្រគល់ប្រាក់តាមក្រោយ ។ បន្ទាប់ពីភាគីលក់បានអនុវត្តកាតព្វកិច្ចរួចរាល់ហើយ ភាគីទិញក៏មិនបានបង់ប្រាក់ដែលនៅសល់សំរាប់ការទិញដីនោះមកឲ្យភាគីលក់ឡើយ ។
ភាគីលក់មិនសុខចិត្ត ហើយក៏បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពត តាមរយៈការពឹងពាក់លោកមេធាវី អ៊ូច វុធ្ធី ។ ក្រោយពីដឹងថាមានការអន្តរាគមន៍ និងទប់ស្កាត់ពីមេធាវីរបស់ភាគីលក់ ភាគីទិញយល់ដឹងពីភាពប្រឈមដែលអាចនឹងខូចខាតផលប្រយោជន៍ច្រើន ក៏បានងាកមកធ្វើការព្រមព្រៀងដោយសន្តិវិធីវិញ ហើយវិវាទក៏ត្រូវបានដោះស្រាយបញ្ចប់នៅការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» តាំងនៅអាសយដ្ឋានដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី ០៩-កុម្ភៈ-២០១៩ ។ ជាកិច្ចបន្ទាប់ ពាក្យបណ្តឹងត្រូវបានស្នើសុំដកចេញពីសាលាដំបូងខេត្តកំពត នៅមុនពេលនីតិវិធីត្រៀមនៃការទាញហេតុផលនឹងមកដល់ ៕

(Noted: វិវាទត្រូវបានដោះស្រាយ និងបញ្ចប់ក្នុងរយៈពេល ១ខែ១ថ្ងៃ ប៉ុណ្ណោះ។)