Tag Archives: Mediation សន្ធានកម្ម

សិក្ខាសាលា«សន្ធានកម្ម(ការសម្រុះសម្រួលវិវាទ)កម្មសិទ្ធិបញ្ញា»របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO Mediation Workshop.

សិក្ខាសាលា«សន្ធានកម្ម(ការសម្រុះសម្រួលវិវាទ)កម្មសិទ្ធិបញ្ញា»របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO Mediation Workshop បានប្រព្រឹត្តទៅនៅថ្ងៃនេះទី១៨-វិច្ឆិកា-២០២៥ តាមរយៈប្រព័ន្ធថ្នាលបណ្តុះបណ្តាលបច្ចេកវិទ្យា (Zoom Meeting) ពីប្រទេសស្វីស ក្រោមការរៀបចំដោយមជ្ឈមណ្ឌលសន្ធានកម្ម និងមជ្ឈត្តការរបស់អង្គការកម្មសិទ្ធិបញ្ជាពិភពលោក ។

គោលបំណងនៃសិក្ខាសាលាផ្តល់ឲ្យអ្នកចូលរួមនូវ៖

  1. ចំណេះដឹងពីមជ្ឈមណ្ឌលសន្ធានកម្ម និងមជ្ឈត្តការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកពាក់ព័ន្ធនឹងសេវាកម្មសន្ធានកម្ម និងមជ្ឈត្តការ រួមទាំង«វិធានសន្ធានកម្ម»របស់វាផងដែរ ។
  2. ដំណើរការសន្ធានកម្មចំពោះបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញា ទស្សនៈវិស័យរបស់សន្ធានការី (អ្នកសម្រុះសម្រួល) តួនាទីរបស់ភាគីវិវាទ និងមេធាវី
  3. គុណសម្បត្តិ និងគុណវិបត្តិនៃសន្ធានកម្ម រយៈពេលនៃការដោះស្រាយដែលតែងតែសម្រេចបាន ។ល។