Tag Archives: Commercial Arbitrator OUCH Vutthy!

តេីការសម្រេចសេចក្តីរបស់មជ្ឈត្តករ (មជ្ឈត្តវិនិច្ឆ័យ) ផ្អែកលេីអ្វី? How to make the Arbitral Awards?

Source: designer491 / Shutterstock

មជ្ឈត្តករ (Commercial Arbitrator) នៅពេលធ្វើសេចក្តីសម្រេច (Arbitral Awards) លើវិវាទរបស់ភាគីវិវាទ ត្រូវពិចារណា និងផ្អែកលើមូលដ្ឋានមួយចំនួនដែលបានកំណត់ដោយច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងច្បាប់ស្តីពីការយល់ព្រមនិងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិចែងអំពីការទទួលស្គាល់និងការប្រតិបត្តិសេចក្តីសម្រេចមជ្ឈត្តករបរទេស (អនុសញ្ញាទីក្រុងញូវយ៉កឆ្នាំ១៩៥៨) ។ មូលដ្ឋានសំរាប់មជ្ឈត្តវិនិច្ឆ័យនោះ មានដូចខាងក្រោម៖

  • ស្របតាមវិធាននៃច្បាប់ (ជ្រើសរើសដោយភាគីវិវាទ) និងអនុវត្តបានចំពោះកម្មវត្ថុវិវាទ
  • ប្រើប្រាស់ច្បាប់ណាដែលអាចអនុវត្តបាន ក្នុងករណីដែលភាគីវិវាទមិនបានកំណត់ ។
  • ស្របតាមសមធម៌ ឬតាមការស្រុះស្រួល ដែលភាគីវិវាទអនុញ្ញាត ។
  • ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា និងយកចិត្តទុកដាក់ដល់ទម្លាប់ផ្នែកពាណិជ្ជកម្មដែលអនុវត្តចំពោះមុខជំនួញនោះ ។ (មាត្រា ៣៦ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជានិងត្រូវគ្នាជាមួយមាត្រា២៨ នៃច្បាប់គំរូរបស់អង្គការសហប្រជាជាតិស្តីពីមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ សំរាប់ប្រទេសជាហត្ថលេខីនៃអនុសញ្ញាទីក្រុងញូវយ៉ក អនុវត្តតាម )
Source: Google.