Tag Archives: Cambodia Land Lawyer!

សវនាការក្តីព្រហ្មទណ្ឌនៃវិវាទដីធ្លី Hearing on a Criminal Case of the Land Dispute at Kampot Court​.

នៅថ្ងៃទី ២៨-កុម្ភៈ-២០១៩ នាសាលាដំបូងខេត្តកំពត មានបើកសវនាការរឿងក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងវិវាទដីធ្លី ។ លោកមេធាវី អ៊ូច វុធ្ធី ប្រធានប្រតិបត្តិ នៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» និងជាមេធាវីការពារសិទ្ធិឲ្យភាគីចុងចោទដែលមានគ្នាចំនួន ៣ នាក់ ។ Today, 28 February 2019 at Kampot First Instance Court has a hearing for a Criminal Case concerning to the Land Dispute. Mr Lawyer OUCH Vutthy, CEO of OVT LION LAW OFFICEOVT LAW”, as a Defendant Attorney to join for defending his 3 clients as an accused person.

កូនក្តីទាំងបីជាភាគីចុងចោទត្រូវបានរងបទចោទពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ»នៅលើដីធ្លីពួកខ្លួនកំពុងរស់នៅ ។ ការរងនូវបទចោទនេះ ដោយសារតែសាច់ញាតិបង្កើតរបស់ពួកគេជាអ្នកប្តឹង ពោលគឺជាដើមចោទ ។ លទ្ធផលនៃសេក្តីសម្រេចយ៉ាងណានោះ នឹងត្រូវប្រកាសនៅពីរសប្តាហ៍បន្ទាប់ទៀត ។

ក្រោយពីបានរង់ចាំដោយអន្ទះសាអស់រយៈពេល ២សប្តាហ៍មក នៅថ្ងៃនេះ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩-មិនា-២០១៩ សាលាដំបូងខេត្តកំពតបានបើកសវនាការប្រកាសសេចក្តីសម្រេច ដោយឲ្យជនជាប់ចោទទាំង៣ រូប បានរួចផុតពីការចោទប្រកាន់ ។ ការសម្រេចបែបនេះគឺជាទង្វើល្អ ប្រកបដោយក្តីយុត្តិធ៌មរបស់ស្ថាប័នតុលាការ និងជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ ហើយក៏សូមឲ្យសកម្មភាពល្អនេះបន្ត និងមានសំរាប់គ្រប់ករណីវិវាទផ្សេងៗទៀតផងដែរ ៕ As a result, the judgment announcement on March 19th, 2019 for all three accused are non-guilty.