
ការស្នើសុំអនុវត្តរឺបអូសប្រាក់ក្នុងគណនីធនាគាររបស់កូនបំណុល បានកើតឡើងបន្ទាប់ពីតុលាការកំពតបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នសម្រាប់ករណីនោះរួច ហើយតុលាការក៏បានសម្រេចអនុវត្តនៅថ្ងៃទី២៧-វិច្ឆិកា-២០២៥ ។ គោលបំណងនៃប្រតិបត្តិការនេះ គឺដើម្បីធានាការទូទាត់សងប្រាក់ដល់ម្ចាស់បំណុលបានដោយគ្មានការបារម្ភនាពេលខាងមុខ ។ ការរឹបអូសប្រាក់ក្នុងគណនីធនាគារ គឺជានីតិវិធីមួយនៃដីការក្សាការពារ ហើយ វាជាប្រភេទនៃដីការក្សាការពារទី១ ក្នុងចំណោម៣ប្រភេទនៃដីការក្សាការពារ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា តែផ្សេងៗគ្នា ។ ហើយវាជាប្រតិបត្តិការលើកដំបូង និងទទួលបានជោគជ័យ បន្ទាប់ពីការបញ្ចប់វគ្គសិក្ខាសាលាដែលលោកមេធាវី អ៊ូច វុធ្ធី បានចូលរួម ជាមួយនឹងការទទួលបានវិញ្ញាបនបត្រសិក្សាផងដែរ ។ សិក្ខាសាលា«ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ»


ដោយឡែកសម្រាប់ដីការក្សាការពារទាំងបី មានដូចខាងក្រោម៖
- ដីកាសម្រេចរឺបអូសជាបណ្តោះអាសន្ន
- ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុវិវាទ
- ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន ។
ចំពោះដីកាទាំងបីប្រភេទនេះ លោកមេធាវី អ៊ូច វុធ្ធី ធ្លាប់បានចូលរួមសិក្ខាសាលាដែលសហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ព្រមទាំងទទួលបានវិញ្ញាបនបត្រទាំងបីផងដែរ ៖


