«ខសន្ធានកម្ម-មជ្ឈត្តការ»សំរាប់កិច្ចសន្យាពាណិជ្ជកម្ម “Mediation-Arbitration (Med-Arb) Clauses” for the Commercial Contract គឺជាការសន្យារបស់គូភាគីនៃកិច្ចសន្យានោះលើការដោះស្រាយវិវាទរបស់ពួកគេនាពេលខាងមុខ ។ ខសន្យានេះ បញ្ជាក់ពីការប្រើយន្តការដោះស្រាយវិវាទចំនួនពីរបញ្ចូលគ្នា ដែលមានមូលដ្ឋានលើយន្តការមជ្ឈត្តការ ។ ហេតុនេះ បុគ្គលដែលជាភាគីទី៣ អព្យាក្រឹត ត្រូវបានជ្រើសតាំងដោយគូភាគី គឺជាមជ្ឈត្តករ (Commercial Arbitrator) ហើយប្រតិបត្តិដំណើរការសន្ធានកម្ម-មជ្ឈត្តការស្របតាមបទប្បញ្ញត្តិនៃមាត្រា៣៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ។ «ខសន្ធានកម្ម-មជ្ឈត្តការ»បែបនេះដូចគ្នានឹង«ខមជ្ឈត្តការ»តែឯងផងដែរ ដែលនឹងចាប់បង្ខំឲ្យភាគីវិវាទអនុវត្តតាម ឬអាចរារាំងដល់តុលាការក្នុងការអន្តរាគមន៍នៅពេលមានបណ្តឹងវិវាទធ្វើដោយភាគីវិវាទណាមួយ (មាត្រា៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម )។

ដូច្នេះ អ្វីជាប្រយោជន៍សំរាប់គូភាគីនៃកិច្ចសន្យានៅពេលមានខសន្យាបែបនេះ គឺ
- បញ្ចៀសការដោះស្រាយវិវាទរបស់ពួកគេនៅតុលាការ ។
- អាចធ្វើសន្ធានកម្ម ឬសម្រុះសម្រួលវិវាទរបស់ពួកគេក្រោមការជួយពីវេទិកាមជ្ឈត្តកម្មជាជំហានដំបូងសិន ដែលផ្តល់ឱកាសដល់ពួកគេជាអ្នកធ្វើសេចក្តីសម្រេចលើវិវាទរបស់ពួកគេ ។ ហើយនៅពេលមានការសះជា សេចក្តីសម្រេចនោះនឹងក្លាយទៅជា«មជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម»ដែលអាចអនុវត្តដោយបង្ខំទាំងក្នុងប្រទេស និងក្រៅប្រទេស បាន។
- មិនសះជា ចុងក្រោយវេទិកាមជ្ឈត្តកម្មនឹងសម្រេចក្តីនោះឲ្យពួកគេដោយស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ ។ ពោលគឺវិវាទរបស់ពួកគេនឹងត្រូវបានសម្រេចចេញជាលទ្ធផល ដោយមានរយៈពេលមិនយូរ ហើយក៏មិនមានបន្តថ្នាក់ទៀតសំរាប់ដោះស្រាយវិវាទដូចប្រព័ន្ធតុលាការឡើយ។

ខាងក្រោម គឺជាគំរូនៃខសន្ធានកម្ម-មជ្ឈត្តការ របស់អូវីធី ច្បាប់៖
- រាល់វិវាទ លើការទាមទារ ឬការបំពាន ឬការបញ្ចប់ ឬអសុពលភាពដែលកើតចេញពី ឬទាក់ទងនឹងកិច្ចសន្យានេះនឹងត្រូវដោះស្រាយដោយសន្ធានកម្ម-មជ្ឈត្តការស្របតាមវិធានមជ្ឈត្តការនៃអូវីធី ច្បាប់ ។
- វេទិកាមជ្ឈត្តកម្ម៖ មជ្ឈត្តករម្នាក់ គឺលោកមជ្ឈត្តករ អ៊ូច វុធ្ធី ។
- ភាសា៖ ភាសាខ្មែរ ។
- ទីកន្លែង៖ ការិយាល័យកណ្តាលនៃអូវីធី ច្បាប់ (ដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត) ។