សវនាការករណី«ផ្តល់ឯកសារដោយទុច្ចរិត» បានប្រព្រឹត្តទៅនៅថ្ងៃនេះ ទី១២ -កញ្ញា-២០២៥ នាសាលាដំបូងខេត្តកំពត ។
Hearing on accused of “Fraudulent Delivery of Documents“, the criminal case, is being conducted today as September 12, 2025 at Kampot First Instance Court.
សាលក្រម (សេចក្តីសម្រេច) នឹងត្រូវប្រកាសនាថ្ងៃទី៣០-កញ្ញា-២០២៥ ខាងមុខ ។
Judgment for that is going to have been being announced on a date of 30th September 2025.
ផ្អែកទៅលើសាលក្រមដែលបានលើកទៅប្រកាសនៅថ្ងៃទី០២-តុលា-២០២៥ បានកំណត់ឲ្យកូនក្តីមានពិរុទ្ធភាព ដោយផ្តន្ទាទោស ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល (ដែលជាទោសអប្បបរិមាកំណត់ដោយមាត្រា៦៣១ នៃក្រមព្រហ្មទណ្ឌ៖ ដាក់ពន្ធនាគារពី២ឆ្នាំ-៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល-ដប់លានរៀល) ហើយទោសដាក់ពន្ធនាគារនេះត្រូវព្យួរធម្មតា នេះមានន័យថាកូនក្តីមិនត្រូវបានដាក់ក្នុងពន្ធនាគារទេ។ ទោះបីការផ្តន្ទាទោសពីតុលាការកំពតក្នុងកម្រិតអប្បបរិមាទាំងទោសពន្ធនាគារ និងការពិន័យជាប្រាក់ក៏ដោយ ក៏កូនក្តីនៅតែយល់ថាសាលក្រមព្រហ្មទណ្ឌលេខ ៦០២ «ញ» ចុះថ្ងៃទី២-តុលា-២០២៥ នៅតែមានភាពអយុត្តិធម៌ ហើយបានសម្រេចចិត្តប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនោះទាំងមូលទៅសាលាឧទ្ធរណ៍ព្រះសីហនុ ដោយបានប្រគល់សិទ្ធិ និងពឹងពាក់លោកមេធាវី អ៊ូច វុធ្ធី ប្រធានប្រតិបត្តិ និងស្ថាបនិក នៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» ធ្វើការប្តឹង និងបន្តការពារក្តីនៅទីនោះបន្តទៀត ៕
