All posts by OVT LAW-Professional in ADR & Litigation.

Services of Dispute Resolution & Commercial Law since Dec 23, 1996.

សេចក្តីថ្លែងអំណរគុណ និងជូនពរឆ្នំាថ្មីឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ MANY THANKS AND WISHING FOR KHMER NEW YEAR

នាឧិកាសឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣នេះ ក្នុងនាមឲ្យការិយាល័យអាជ្ញាកណ្តាលពាណិជ្ជកម្មអ៊ូច វុធ្ធី ៉”អូវីធី ដោះស្រាយវិវាទ” និងការិយាល័័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនទាំងឡាយដែលបានប្រើប្រាស់សេវាកម្មរបស់ការិយាល័យទាំង២នេះកន្លងមក និងអស់១ឆ្នាំមកនេះ ។ គុណូបការៈរបស់អស់លោក-អ្នក នឹងឋិតនៅក្នុងឌួងចិត្តរបស់ពួកយើងខ្ញុំជានិច្ចនិរន្ទ៍ ហើយក៏សូមជួយបន្តប្រើប្រាស់សេវាកម្មទាំងនោះបន្តក្នុងឆ្នាំថ្មីនេះទៀត ។ ម្យ៉ាងវិញទៀត ក៏សូមថ្លែងអំណរគុណដ៏ច្រើនអនេកផងដែរ ដល់ញាតិ មិត្តភ័ក្ត្រ និងបុគ្គលទាំងឡាយដែលធ្លាប់បាន និងកំពុងធ្វើការគាំទ្រដល់អាជីវកម្មទំាងពីរនេះ មិនថាតែការចូលរួមជា៖ ថវិកា កំលាំង ឬគំនិតប្រាជ្ញា យោបល់ផ្សេងៗ ក្នុងគោលបំណងជួយជំរុញឲ្យពួកគេបានមកដល់ស្ថានភាពសព្វថ្ងៃ និងធ្វើដំណើររីកចម្រើនឆ្ពោះទៅខាងមុខ ។ ជាថ្មីម្តងទៀត ក្នុងឆ្នាំថ្មីនេះ ក្រៅពីការសម្តែងនូវការដឹងគុណ ក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ និងទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ សូមជួយតាមបីបាច់ថែររក្សាអ្នកទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខ-សេចក្តីចម្រើន និងជួបនូវពុទ្ធពរទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកំុបីឃ្លាងឃ្លាតឡើយ ។

ដោយសេចក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ។

ប្រធានប្រតិបត្តិ និងស្ថាបនិក នៃអូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់

មជ្ឈត្តករ និង មេធាវី អ៊ូច វុធ្ធី