All posts by OVT LAW-Professional in ADR & Litigation.

Services of Dispute Resolution & Commercial Law since Dec 23, 1996.

មកតុលាការកំពតស្នើអនុវត្តរឹបអូសប្រាក់ក្នុងគណនីធនាគាររបស់កូនបំណុល Request to the Kampot Court the Preservative Relief of Debtors’ Bank Accounts.

Photo by RDNE Stock project on Pexels.com

ការស្នើសុំអនុវត្តរឺបអូសប្រាក់ក្នុងគណនីធនាគាររបស់កូនបំណុល បានកើតឡើងបន្ទាប់ពីតុលាការកំពតបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នសម្រាប់ករណីនោះរួច ហើយតុលាការក៏បានសម្រេចអនុវត្តនៅថ្ងៃទី២៧-វិច្ឆិកា-២០២៥ ។ គោលបំណងនៃប្រតិបត្តិការនេះ គឺដើម្បីធានាការទូទាត់សងប្រាក់ដល់ម្ចាស់បំណុលបានដោយគ្មានការបារម្ភនាពេលខាងមុខ ។ ការរឹបអូសប្រាក់ក្នុងគណនីធនាគារ គឺជានីតិវិធីមួយនៃដីការក្សាការពារ ហើយ វាជាប្រភេទនៃដីការក្សាការពារទី១ ក្នុងចំណោម៣ប្រភេទនៃដីការក្សាការពារ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា តែផ្សេងៗគ្នា ។ ហើយវាជាប្រតិបត្តិការលើកដំបូង និងទទួលបានជោគជ័យ បន្ទាប់ពីការបញ្ចប់វគ្គសិក្ខាសាលាដែលលោកមេធាវី អ៊ូច វុធ្ធី បានចូលរួម ជាមួយនឹងការទទួលបានវិញ្ញាបនបត្រសិក្សាផងដែរ ។ សិក្ខាសាលា«ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់វិញ្ញាបនបត្រសិក្សាដល់លោកមេធាវី អ៊ូច វុធ្ធី នៅក្រោមអធិបតីភាពរបស់ក្រុមប្រឹក្សាគណៈមេធាវី នាថ្ងៃទី០៤-កុម្ភៈ-២០២៥ ។

ដោយឡែកសម្រាប់ដីការក្សាការពារទាំងបី មានដូចខាងក្រោម៖

  1. ដីកាសម្រេចរឺបអូសជាបណ្តោះអាសន្ន 
  2. ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុវិវាទ
  3. ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន ។

ចំពោះដីកាទាំងបីប្រភេទនេះ លោកមេធាវី អ៊ូច វុធ្ធី ធ្លាប់បានចូលរួមសិក្ខាសាលាដែលសហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ព្រមទាំងទទួលបានវិញ្ញាបនបត្រទាំងបីផងដែរ ៖