
ហេតុអ្វីត្រូវធ្វើមជ្ឈត្តការពាណិជ្ជកម្មចំពោះវិវាទកិច្ចសន្យាកម្ចីប្រាក់សម្រាប់ពាណិជ្ជកម្ម?Why should a Dispute of Business Loans do the Commercial Arbitration?
មានហេតុផលជាច្រើនដែលសំខាន់ៗឆ្លើយតបទៅនឹងសំណួរបែបនោះ៖
- ដោយសារវាជាប្រភេទវិវាទពាណិជ្ជកម្ម ។
- ដោយសារភាគីវិវាទមានលទ្ធភាពជ្រើសតាំងមជ្ឈត្តករដែលជំនាញឯកទេសផ្នែកកិច្ចសន្យាកម្ចីប្រាក់។
- ដោយសារការដោះស្រាយតាមយន្តការនេះមានតែមួយលើក (គ្មាន៣ថ្នាក់ និងអាចវិលទៅវិលមកដូចប្រព័ន្ធតុលាការ) នាំឲ្យចំណេញពេលវេលា និងថវិកាសម្រាប់ដំណើរការក្តីនិងពឹងពាក់ទីប្រឹក្សា ឬមេធាវី)។
- ដោយសារការចំណាយសម្រាប់ដំណើរការមជ្ឈត្តការពាណិជ្ជកម្ម ធ្លាក់ទៅលើកូនបំណុលទាំងអស់ ១០០% ពីព្រោះតែកិច្ចសន្យាកម្ចីប្រាក់ជាទូទៅបានចែងរបៀបនេះ ។
- ដោយសារក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម ម្ចាស់បំណុល និងកូនបំណុល ដែលជាភាគីវិវាទអាចធ្វើការសម្រុះសម្រួល ឬសន្ធានកម្ម ដោយមជ្ឈត្តករ ឬវេទិកាមជ្ឈត្តកម្មបាន ហើយនៅពេលមានការព្រមព្រៀងសះជា វាត្រូវបានចាត់ទុកជាមជ្ឈត្តវិនិច្ឆ័យរបស់មជ្ឈត្តករ ឬវេទិកាមជ្ឈត្តកម្ម ដែលមានតម្លៃអនុវត្តដោយបង្ខំបាន ដូចមជ្ឈត្តវិនិច្ឆ័យធម្មតា។
- ដោយសារជាយន្តការរក្សាការសម្ងាត់ ពោលគឺអត្តសញ្ញាណរបស់ភាគីវិវាទមិនត្រូវបានផ្សព្វផ្សាយដូចប្រព័ន្ធតុលាការឡើយ ។ កិច្ចនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ការងារជំនួញ និងមុខមាត់របស់ពួកគេទេ ៕
