«ខសន្ធានកម្ម» (“Mediation Clauses”) សំរាប់កិច្ចសន្យា គឺជារបៀបនៃការចែងពីការព្រមព្រៀងរបស់គូភាគីនៅក្នុងកិច្ចសន្យារបស់ពួកគេមុនពេលវិវាទកើតឡើង ដោយសម្រេចជ្រើសរើសយកយន្តការសន្ធានកម្មសំរាប់ដោះស្រាយវិវាទរបស់ពួកគេ ។ ខចែងនេះគ្មានលក្ខណៈបង្ខំឡើយ មានន័យថានៅពេលមានវិវាទកើតឡើង ភាគីវិវាទម្ខាងនៅតែអាចបដិសេធមិនចូលរួមអនុវត្តបាន ។ ផ្ទុយទៅវិញ បើគ្មានការបដិសេធពីភាគីវិវាទនោះទេ ដំណើរការសន្ធានកម្មអាចប្រព្រឹត្តិបានរហ័ស ពីព្រោះតែគូភាគីវិវាទបានកំណត់ទុកជាមុនរួចហើយ នូវយន្តការដោះស្រាយវិវាទបែបសន្ធានកម្ម ទីកន្លែង ភាសា និងសន្ធានការី ឬអ្នកសម្រុះសម្រួល ។ល។ ខសន្យានេះ ប្រើគ្រប់កិច្ចសន្យា ពោលទាំងកិច្ចសន្យាធម្មតា និងកិច្ចសន្យាពាណិជ្ជកម្ម ។

ខាងក្រោមជា«ខសន្ធានកម្ម»ប្រើសំរាប់ដោះស្រាយវិវាទនៅអូវីធី ច្បាប់ ឬខសន្ធានកម្មនៃអូវីធី ច្បាប់ OVT LAW Mediation Clauses ៖
- រាល់វិវាទ លើការទាមទារ ឬការបំពាន ឬការបញ្ចប់ ឬអសុពលភាពដែលកើតចេញពី ឬទាក់ទងនឹងកិច្ចសន្យានេះនឹងត្រូវដោះស្រាយដោយសន្ធានកម្មនៅអូវីធី ច្បាប់ស្របតាមវិធានសន្ធានកម្មនៃអូវីធី ច្បាប់ ឬវិធាន៥-៥-២៣ ។
- វេទិកាសន្ធានកម្ម៖ សន្ធានការីម្នាក់ ឬអ្នកសម្រុះសម្រួលម្នាក់ គឺលោកមេធាវី អ៊ូច វុធ្ធី ។
- ភាសា៖ ភាសាខ្មែរ ។
- ទីកន្លែង៖ ការិយាល័យកណ្តាលនៃអូវីធី ច្បាប់៖ ដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។