សវនាការក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងមូលប្បទានប័ត្រគ្មានសាច់ប្រាក់ Criminal Trial for a Check without Money.

សវនាការក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងមូលប្បទានប័ត្រគ្មានសាច់ប្រាក់ បានប្រព្រឹត្តទៅនៅថ្ងៃនេះនាសាលាដំបូងខេត្តកំពត Criminal Trial for a Check without Money is being conducted today at Kampot first instance court.

ជាលទ្ធផល តុលាការបានសម្រេចតាមរយៈសាលក្រមលេខ ២៨៥ ចុះថ្ងៃទី២៩-មេសា-២០២៤ ឲ្យជនជាប់ចោទ ដែលជាកូនក្តីទទួលបានអត្ថប្រយោជន៍៖ ជាប់ពិរុទ្ធភាពត្រឹម១ឆ្នាំ ដែលជាអប្បបរិមានៃទោស (១ឆ្នាំ-៣ឆ្នាំ) ហើយមិនត្រូវបានដាក់ក្នុងពន្ធនាគារទេ ពីព្រោះទោសនេះត្រូវបានព្យួរតាមធម្មតា និងផ្តល់សំណងជម្ងឺចិត្តត្រឹមតែ ដប់លានរៀល ប្រហែល US$ 2,500.00 (ពីរពាន់និងប្រាំរយដុល្លាអាមេរិក) ដែលខុសឆ្ងាយពីការទាមទាររបស់ដើមបណ្តឹងរដ្ឋប្បវេណីមានចំនួនរហូតដល់ US$ 50,000.00 (ប្រាំម៉ឺនដុល្លាអាមេរិក) ។ ប៉ុន្តែ ករណីនេះប្រសិនបើកូនក្តីប្តឹងឧទ្ធរណ៍ លទ្ធផលនៃសេចក្តីសម្រេច (សាលដីកា) អាចសង្ឃឹមរួចទោសទាំងពីរនេះទៀតផង ៕

Leave a comment