
កម្មវិធីបោះជំរុំសិក្សា និងផ្សព្វផ្សាយច្បាប់ស្តីពីវិជ្ជាជីវៈមេធាវីក្នុងសង្គម សំរាប់សិស្សមេធាវីជំនាន់ទី១៩ ចំនួន៨៥ នាក់ នៅខេត្តកំពត បានប្រព្រឹត្តិទៅនៅថ្ងៃទី២២-ធ្នូ-២០២៣ ក្រោមការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាលាខេត្តកំពត នៅសាលាខេត្តកំពត ដោយមានការចូលរួមពីប្រធានគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រតិភូគណៈមេធាវីប្រចាំនៅខេត្តកំពត មេធាវីមានការិយាល័យនៅខេត្តកំពត ព្រមទាំងអភិបាលរងខេត្តកំពត អនុប្រធានសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំនានានៅខេត្តកំពត និងប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តកំពតដើម្បីស្វែងយល់ពីការងារច្បាប់ពាក់ព័ន្ធនឹងការធ្វើបទបង្ហាញរបស់សិស្សមេធាវីជំនាន់ទី១៩។





