ទទួលបានវិញ្ញាបនបត្រសំរាប់គ្រប់សិក្ខាសាលានៃដីការក្សាការពារទាំង៣ Get all three certificates for an Order of the Provisional Relief workshop.

សិក្ខាសាលាស្តីពីដីការក្សាការពារ (Order of the Provisional Relief Workshop) បានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅជាស៊េរី ៣ ដង ផ្សេងគ្នា នៅខែឧសភា-សីហា-តុលា ២០២៣ ដោយមួយដងៗមានរយៈពេល១ថ្ងៃពេញ ជាមួយការរឹតបន្តឹងវិន័យនិងការស្រង់វត្តមានបានគ្រប់៤ ដងទើបអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅទីស្នាក់ការកណ្តាលរបស់គណៈមេធាវីនារាជធានីភ្នំពេញ ។ វាគ្មិននៃសិក្ខាសាលាជាមេធាវីសហព័ទ្ធលោកមេធាវី អ៉ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល សហមេធាវីអនុវត្តវិជ្ជាជីវៈជាក់ស្តែង និងជាសហអ្នកជំនាញការក្នុងគំរោងកិច្ចការទាំងនោះជាមួយអ្នកជំនាញការជប៉ុន បានផ្តល់បទឧទ្ទេសនាមយ៉ាងល្អ និងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សិក្ខាកាមដែលភាគច្រើនជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជួយពីបុគ្គលិករបស់វិភាគច្បាប់ និងគណៈមេធាវី ដើម្បីធ្វើឲ្យការប្រព្រឹត្តទៅនៃសិក្ខាសាលាមានលក្ខណៈល្អប្រសើរ។ ជាមួយនឹងការចូលរួមសិក្សា សាកសួរ រំលែកនូវបទពិសោធន៍ជាក់ស្តែងដែលបានជួបនៅតាមសាលាជម្រះក្តីនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងការចំណាយពេលពេញ១ថ្ងៃ សិក្ខាកាមដែលមានចំនួនជិត២០០ នាក់ក្នុងមួយវគ្គសិក្ខាសាលា ដោយមានលោកមេធាវី អ៊ូច វុធ្ធី ផងដែរ អាចទទួលបានវិញ្ញានបត្របញ្ជាក់ការសិក្សាដែលមានលក្ខណៈដូចខាងក្រោមនេះ៖

លើកទី១៖ ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន
លើកទី២៖ ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុវិវាទ
លើកទី៣៖ ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន

Leave a comment