សិក្ខាសាលាស្តីពីដីការក្សាការពារប្រភេទទី៣៖ ការកំណត់ឋានៈជាបណ្តោះអាសន្ន The 3rd Order of the Provisional Relief Workshop.

សិក្ខាសាលាស្តីពីដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន (ដីការក្សាការពារប្រភេទទី៣) បានប្រព្រឹត្តទៅនៅថ្ងៃទី៣-តុលា-២០២៣ នាទីស្នាក់ការកណ្តាលរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ខ្លឹមសារ និងរបៀបវារៈនៃសិក្ខាសាលាមានដូចតទៅ៖

ខ្លឹមសារគោលដៅនៃការស្នើសុំ និងការចេញដីការក្សាការពារប្រភេទទី៣ នេះ គឺដើម្បីជៀសវាងការធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរគ្រោះថ្នាក់បន្ទាន់ ដែលនឹងកើតឡើងដល់ម្ចាស់បំណុល ចំពោះទំនាក់ទំនងគតិយុត្តដែលមានវិវាទ ។ ហេតុនេះតាមរយៈដីការក្សាការពារនេះ តុលាការអាចចាត់ចែងឲ្យកូនបំណុលធ្វើ មិនធ្វើអំពើណាមួយឲ្យផ្តល់តាវកាលិក ឲ្យអ្នកថែរក្សាគ្រប់គ្រងវត្ថុដែលជាកម្មវត្ថុនៃការចាត់ចែងជាបណ្តោះអាសន្ន ឬធ្វើការចាត់ចែងផ្សេងទៀតបានតាមកម្រិតនៃភាពចាំបាច់ដើម្បីសម្រេចគោលបំណងនៃពាក្យសុំឲ្យចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ។

Photo by EKATERINA BOLOVTSOVA on Pexels.com

Leave a comment