គិតចាប់ពីការលាលែងតំណែងជាមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម មកធ្វើជាសហគ្រិនវិជ្ជាជីវៈដោះ្រសាយវិវាទ របស់លោក អ៊ូច វុធ្ធី មានរយៈពេល ១៤ ឆ្នាំហើយ (25 Sept 2009 – 25 Sept 2023) ។ តើរយៈពេលនេះ លោកវុធ្ធី សម្រេចបានយ៉ាងម៉េចខ្លះ?

បន្ថែមទៅលើអ្វីដែលបានលើកឡើងនៅឆ្នាំ២០១៩ ១០ ឆ្នាំនៃដំណើរផ្សងព្រេងរបស់ អូវីធី ដោះស្រាយវិវាទ និង អូវីធី ច្បាប់ 10 Years Anniversary of OVT Dispute Resolution & OVT Law នៅពេលនេះគឺជាការបំពេញនូវលើជំនាញទាំងនោះ និងការសម្រេចបានចុងក្រោយ៖
- បានរួមបញ្ចូលនូវ អូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់ មកតែ១ ដោយចេញមុខជា «អូវីធី ច្បាប់»-អ្នកដោះស្រាយវិវាទអាជីព (បាវចនា) ហើយមានការិយាល័យជំនាញ៣ផ្សេងគ្នានៅលើទីកន្លែងដីឡូត៍តែមួយ តេីសេវាកម្មស្នូលរបស់ “អូវីធី ច្បាប់” បច្ចុប្បន្នជាអ្វី? What is a Core Service of “OVT Law” presently ?
- បានបង្កើតវិធានមជ្ឈត្តការ ឬវិធាន៧-៧-២០២៣ និងវិធានសន្ធានកម្ម ឬវិធាន៥-៥-២៣ នៃអូវីធី ច្បាប់ វិធានមជ្ឈត្តការ នៃអូវីធី ច្បាប់ ឬវិធាន ៧-៧-២០២៣ OVT Law Arbitration Rules. វិធានសន្ធានកម្ម នៃអូវីធី ច្បាប់ Mediation Rules of OVT Law. ដើម្បីឆ្លើយតបទៅនឹងសេវាកម្មស្នូលរបស់អូវីធី ច្បាប់ ។
- បានបញ្ចូលឈ្មោះ និងបាវចនា ជាមួយឡូហ្គូ ទៅជានិមិត្តសញ្ញាថ្មី (ដូចរូបខាងក្រោម) ដែលងាយស្រួលប្រើប្រាស់ និងអាចធ្វើឲ្យអតិថិជនស្គាល់ច្បាស់ ។

- ហ៊ានតតាំងក្តីជាមួយស្ថាប័នវិជ្ជាជីវៈដែលត្រូវបានយល់ថាបានអនុវត្តមិនត្រឹមត្រូវតាមបច្ចេកទេសច្បាប់ ទោះបីថ្នាក់ដឹកនាំមួយចំនួននៃស្ថាប័ននោះព្រមានប្តឹងតបពីផលប៉ះពាល់កិត្តិយសរបស់ស្ថាប័ននោះក៏ដោយ ។
សរុបសេចក្តីមក រយៈពេល ១៤ ឆ្នាំនេះ សហគ្រិនវិជ្ជាជីវៈដោះស្រាយវិវាទ បានសម្រេចការងាររបស់ខ្លួនពេញលេញ ទាំងបច្ចេកទេសវិជ្ជាជីវៈទាំង៣ដែលរួមមាន មេធាវី សន្ធានការី និងមជ្ឈត្តករ និងទាំងសេចក្តីក្លាហានក្នុងការតតាំងលើបច្ចេកទេសនៃជំនាញទាំងនោះ ផងដែរ ។ ជាកិច្ចបន្ទាប់ គឺជាការអនុវត្តជំនាញដែលពេញលេញទាំងនោះជាមួយអតិថិជន ការកសាងអគារ និងការបង្កើនធនធានមនុស្ស ៕
អបអរសាទរ ចំពោះការសម្រេចបានពេញលេញ និងជោគជ័យ!

