តេីធ្វេីដូចម្តេចទេីបអាចដោះស្រាយវិវាទលែងលះតាមសន្ធានកម្មបាន? How to do to resolve a Divorce Case by Mediation?

សន្ធានកម្ម (ការសម្រុះសម្រួល) វិវាទលែងលះ Mediation on a Divorce Case គឺជាយន្តការដោះស្រាយវិវាទមួយផ្តល់លទ្ធភាពឲ្យគូភាគីវិវាទជាសហព័ទ្ធ(ប្តី ប្រពន្ធ) អាចធ្វើការចរចា ជជែកគ្នាពីបញ្ហាទ្រព្យសម្បត្តិ បញ្ហាកូន ឬបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនៃគ្រួសារពួកគេដេីម្បីទទួលបានដំណោះស្រាយដោយសុទ្ធចិត្ត បន្ទាប់ពីបានសម្រេចលែងលះគ្នា ក្រោមការជួយរបស់ភាគីទី៣ អព្យាក្រឹត ហៅថាសន្ធានការី ។ សន្ធានកម្មនេះអាចធ្វើបានទោះបីប្តីប្រពន្ធនោះមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក៏ដោយ ។ ដូច្នេះ តើធ្វើដូចម្តេចទេីបអាចចាប់ផ្តេីមសន្ធានកម្មសំរាប់វិវាទប្រភេទនេះបាន?

Sample (Source: Google)

ដេីម្បីអាចចាប់ផ្តេីមសន្ធានកម្មបាន ប្តីប្រពន្ធដែលសម្រេចលែងលះត្រូវព្រមជាមួយគ្នាពីយន្តការនេះ និងជ្រេីសតាំងសន្ធានការី (អ្នកសម្រុះសម្រួល)ជាមុន។ សំរាប់កម្ពុជា មេធាវីអាចជាសន្ធានការីបាន (មាត្រា៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី) For Cambodia, Lawyers may be a Mediator based on an article 3 paragraph 2 of Law on the Lawyer Statuteសន្ធានការីដែលភាគីវិវាទពិចារណាសំរាប់ជ្រើសតាំងត្រូវតែជាអ្នកប្រកាន់នូវភាពអព្យាក្រឹត បានទទួលការបណ្តុះបណ្តាលពីរបៀបធ្វើសន្ធានកម្ម យល់ពីប្រធានបទវិវាទនៃជម្លោះលែងលះនិងគ្រួសារ និងកំពុងប្រកបវិជ្ជាជីវៈនេះ ពីព្រោះបន្ទាប់ពីភាគីវិវាទជ្រេីសតាំងហេីយ សន្ធានការីមានលទ្ធភាពរៀបចំដំណើរការសន្ធានកម្ម និងជួយដល់ពួកគេដេីម្បីអាចប្រាស្រ័យទាក់ទងគ្នា និងឈានដល់សម្រេចបានដំណោះស្រាយបញ្ចប់វិវាទ លើសពីនេះក្នុងករណីសហព័ទ្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ពួកគេនឹងត្រូវបន្តនីតិវិធីនៅតុលាការសមត្ថកិច្ចមុខការបន្ថែមទៀតក្នុងគោលបំណងដើម្បីឲ្យតុលាការពិចារណាសម្រេចពីការលែងលះ និងធ្វើឲ្យសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេអស់តម្លៃប្រើប្រាស់តាមផ្លូវច្បាប់ ។ ឧទាហរណ៍សន្ធានការីនៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» គឺជាមេធាវី A Mediator of OVT LION LAW OFFICE “OVT LAW” is as a Lawyer appointed for a Divorce case No. 002/2020 OVT LAW for mediated firstly at OVT LAW’s location and finally proceeded to a litigation at Kampot First Instance Court. ត្រូវបានជ្រេីសតាំងសំរាប់សំណុំរឿងលេខ ០០២/២០២០ អូវីធី ច្បាប់ ស្ដីពីសន្ធានកម្មលេីវិវាទលែងលះពីការបែងចែកទ្រព្យសម្បត្តិក្រៅប្រព័ន្ធតុលាការ ប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់អូវីធី ច្បាប់ និងបន្តនីតិវិធីនៅសាលាដំបូងខេត្តកំពតជាកិច្ចចុងបញ្ចប់។ ក្រោយពីទទួលបានការទុកចិត្តនិងតែងតាំង លោកសន្ធានការី អ៊ូច វុធ្ធី (Lawyer Mediator OUCH Vutthy) បានអនុវត្តនូវបច្ចេកទេស ចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកអាចធ្វេីឲ្យសហព័ទ្ធដែលជាគូវិវាទនិងអ្នកដែលពាក់ព័ន្ធដូចជាឪពុក-ម្តាយខាងស្រី ចូលរួមក្នុងដំណើរការសន្ធានកម្ម ហើយបានធ្វេីការជជែកពិភាក្សាដោយផ្ទាល់ជាមួយគ្នា និងជាចុងក្រោយក៏បានឈានដល់ការព្រមព្រៀងស្តីពីការបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធដោយស្ម័គ្រចិត្ត ដូចមានលិខិតលាយល័ក្ខណ៍អក្សរបញ្ជាក់ខាងក្រោម។

សរុបសេក្តីមក ដើម្បីអាចដោះស្រាយវិវាទលែងលះតាមសន្ធានកម្មបានគឺត្រូវមានការព្រមព្រៀងពីគូភាគីវិវាទដែលជាសហព័ទ្ធ ហើយការព្រមព្រៀងគ្នានេះក៏ធ្វើលើការជ្រើសតាំងភាគីទី៣ សន្ធានការីឬអ្នកសម្រុះសម្រួល ផងដែរ ។ ការជ្រើសតាំងសន្ធានការី គឺជារឿងដែលភាគីវិវាទគួរយកចិត្តទុកដាក់ខ្លាំង ពីព្រោះគេអាចធ្វើឲ្យសន្ធានកម្មប្រព្រឹត្តទៅអព្យាក្រឹត តម្លាភាព និងជោគជ័យឆាប់រហ័ស ។ សម្រេចបានដូចនេះ លក្ខណសម្បត្តិរបស់សន្ធានការី គួរជាអ្នកផ្តល់សិទ្ធិស្មើគ្នាដល់ភាគីវិវាទ មានវិជ្ជាជីវៈ និងមានពិសោធន៍ពីប្រធានបទវិវាទ ជាពិសេសជាមេធាវីក្នុងរៀងក្តីវិវាទលែងលះ

តេីការលែងលះអាចប្រព្រឹត្តទៅបានទេនៅពេលដែលប្តី ឬប្រពន្ធ ជាភាគីម្ខាងទៀតមិនព្រម? May a divorce be worked if there is one side of spouse who disagrees with?

One thought on “តេីធ្វេីដូចម្តេចទេីបអាចដោះស្រាយវិវាទលែងលះតាមសន្ធានកម្មបាន? How to do to resolve a Divorce Case by Mediation?”

Leave a comment