អ្វីជាមជ្ឈត្តការពាណិជ្ជកម្ម What is Commercial Arbitration ?

Source: Google.

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានយន្តការដោះស្រាយជាច្រើនឆ្លើយតបទៅនឹងជម្រើសរបស់ភាគីវិវាទ ។ យន្តការទាំងនោះរួមមាន ការចរចា សន្ធានកម្ម (ការសម្រុះសម្រួល) និងមជ្ឈត្តការ ជាដើម ។ តើអ្វីទៅជាមជ្ឈត្តការ ឬមជ្ឈត្តការពាណិជ្ជកម្ម? Alternative Dispute Resolution (ADR) has many mechanisms in replying to Disputants’ options. Those mechanisms are as Negotiation, Mediation and Arbitration, etc. Therefore, what is Commercial Arbitration?

Source: Google.

ផ្អែកលើច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា ត្រង់មាត្រា២ ចំនុច «ក»និង«ខ» ចែងថា «មជ្ឈត្តការ» គឺជាការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ហើយអាចស្ថិតនៅក្នុង ឬនៅក្រៅក្របខ័ណ្នៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ។ «វេទិកាមជ្ឈត្តកម្ម» គឺជាមជ្ឈត្តករមួយនាក់ មួយក្រុម ។ យន្តការដោះស្រាយវិវាទនេះ មានលក្ខណៈដូចគ្នាទៅនឹងដំណើរការដោះស្រាយវិវាទនៅប្រព័ន្ធតុលាការដែរ ដោយមានការសម្រេចសេចក្តី និងមានភាគីឈ្នះ-ភាគីចាញ់ ជាចុងក្រោយ។ តែនីតិវិធីរបស់វាត្រូវបានសំរួលឲ្យមានភាពបត់បែន និងងាយស្រួលសំរាប់ភាគី ហើយដោះស្រាយតែវិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្ម អ្វីជាវិវាទពាណិជ្ជកម្ម What is the Commercial Dispute? ប៉ុណ្ណោះ ។ លក្ខណៈបែបនេះ ត្រូវបានគេយល់ថា មជ្ឈត្តការពាណិជ្ជកម្ម បានបង្កើតឡើងសំរាប់ជួយឲ្យការដោះស្រាយវិវាទឆ្លើយតបទៅនឹងចរិកលក្ខណៈរបស់អ្នកជំនួញ និងស្របតាមស្ថានភាពជំនួញ

Source: Google.

ការយល់ឃើញថាមជ្ឈត្តការមានការឆ្លើយតបនឹង«ចរិកលក្ខណៈរបស់អ្នកជំនួញ» ពីព្រោះ តែវាផ្តល់សិទ្ធិបត់បែន (Flexible) ដល់ភាគីវិវាទ ។ សិទ្ធិនេះមានដូចជា ការជ្រើសតាំងមជ្ឈត្តករ និងកំណត់ពីចំនួនមជ្ឈត្តករ វិធានមជ្ឈត្តការ ទីកន្លែង ភាសា និងរយៈពេលនៃការបញ្ចប់ដំណើរមជ្ឈត្តការ ។ល។ មជ្ឈត្តករ (Commercial Arbitrator) គឺជាភាគីទី៣ ដែលអព្យាក្រឹត មានសមត្ថភាពនិងជំនាញសំរាប់ករណីវិវាទនីមួយៗ។ ការជ្រើសតាំងមជ្ឈត្តករវិជ្ជាជីវៈ តម្រូវឲ្យមានការបង់ប្រាក់កម្រៃសេវាកម្មដែលផ្អែកលើស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍របស់មជ្ឈត្តករនោះស្ថិតនៅ ដូចជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផែ្នកពាណិជ្ជកម្ម កម្ពុជា (ម.ជ.ម.) ករណីជ្រើសតាំងមជ្ឈត្តករនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ឬក្រៅការគ្រប់គ្រងនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ដូចជាមជ្ឈត្តករ អ៊ូច វុធ្ធី នៅការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» 1. ការស្នើសុំសេវាកម្ម និងតម្លៃ Application & Fees ។ ការផ្តល់សិទ្ធិឲ្យគូភាគីយ៉ាងទូលាយបែបនេះ គឺធ្វើឲ្យពួកគេមានការប្រាកដច្បាស់ថា វិវាទរបស់ខ្លួនត្រូវបានដោះស្រាយទៅតាមបច្ចេកទេស និងមានការចូលរួមពីពួកគេដោយផ្ទាល់ក្នុងដំណើរការដោះស្រាយនោះ ។

ការយល់ឃើញមួយទៀតគឺ មជ្ឈត្តការឆ្លើយតប «ស្របតាមស្ថានភាពជំនួញ» ពីព្រោះសេចក្តីសម្រេចរបស់មជ្ឈត្តករហៅថាមជ្ឈត្តវិនិច្ឆ័យ (Awards) ដែលបានចេញដោយវេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) ត្រូវបានបិទផ្លូវតវ៉ាទៅសាលាជំរះក្តីជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល ។ លក្ខណៈបែបនេះធ្វើឲ្យការដោះស្រាយវិវាទលឿន ចំណេញពេលវេលា និងប្រាក់កាស ដែលការងារជំនួញចង់បាន។ មិនតែប៉ុណ្ណោះ «មជ្ឈត្តវិនិច្ឆ័យ » អាចយកទៅអនុវត្តនៅប្រទេសជាច្រើនដែលមានជិត២០០ ប្រទេសនៅលើពិភពលោក ដោយសារតែពួកគេបានចុះអនុសញ្ញាទីក្រុងញ៉ូវយ៉កស្តីពីការទទួលស្គាល់ មជ្ឈត្តវិនិច្ឆ័យបរទេស ជាពិសេសប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស បារាំង ចិន ជាដើម ។ល។ ដែលនេះត្រូវគ្នាទៅនឹងប្រតិបត្តិការជំនួញត្រូវការការលាតសន្ធឹងពី ប្រទេសមួយទៅប្រទេសមួយទៀត នៅលើសាកលលោក ។

Source: Google.

សរុបសេចក្តីមក មជ្ឈត្តការពាណិជ្ជកម្ម (Commercial Arbitration) គឺជារបៀបនៃការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការដែលភាគីវិវាទចង់ឲ្យមានលទ្ធផលឈ្នះ–ចាញ់ ដូចប្រព័ន្ធតុលាការ ដោយផ្អែកលើសេចក្តីសម្រេចរបស់មជ្ឈត្តករជាភាគីទី៣ មជ្ឈត្តករត្រូវបានជ្រើសតាំងពីបញ្ជីមជ្ឈត្តករនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ឬក្រៅស្ថាប័ននោះ ។ ដូចគ្នាដែរ សិទ្ធិដ៏ទៃទៀតក៏ត្រូវបានផ្តល់ឲ្យភាគីវិវាទអាចធ្វើការព្រមព្រៀងកំណត់ជាមួយគ្នារួមមានពីចំនួនមជ្ឈត្តករ វិធានមជ្ឈត្តការ ទីកន្លែង ភាសា រយៈពេលចេញមជ្ឈត្តវិនិច្ឆ័យ ។ល។ តាមការពេញចិត្តរបស់ពួកគេ ។ លើសពីនេះ «មជ្ឈត្តវិនិច្ឆ័យ Awards» មិនអាចធ្វើឧទ្ធរណ៍ និងមិនត្រឹមតែអាចអនុវត្តក្នុងប្រទេសប៉ុណ្ណោះទេ វាក៏អាចយកទៅអនុវត្តនៅក្រៅប្រទេសដែលជាកន្លែងរបស់ភាគីវិវាទធ្វើពាណិជ្ជកម្ម ឬរស់នៅផងដែរ។ ដោយសារមជ្ឈត្តការមានសារៈសំខាន់និងជួយដល់កិច្ចការជំនួញបែបនេះ ពាណិជ្ជករដែលជាគូវិវាទគួរពិចារណាយន្តការនេះជាងប្រព័ន្ធតុលាការ

Leave a comment