មេធាវី Attorney-at-Law.

1.លោកមេធាវី អ៊ូច វុធ្ធី Attorney OUCH Vutthy ក.វិជ្ជាជីវៈអាជីព៖ លោកមេធាវី អ៊ូច វុធ្ធី ជាសមាជិកមេធាវីពេញសិទ្ធិនៃគណៈមេធាវីកម្ពុជា ដែលកំពុងប្រកបវិជ្ជាជីវៈនេះជាមួយអត្តលេខ ១១៩៧ ។ លោកមេធាវី គឺជាស្ថាបនិក និងប្រធានប្រតិបត្តិ នៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» ហើយក៏ជាអ្នកជំនាញការផ្សេងទៀតដែលរ៉ាប់រងក្នុងការផ្តល់សេវាកម្មរបស់ អូវីធី ច្បាប់ នេះទាំងមូលផងដែរ ។ ដោយសារក្រៅពីអាជីពមេធាវី លោក អ៊ូច វុធ្ធីក៏ជាមជ្ឈត្តករដែលបានចុះបញ្ជីដំបូងនៃកម្ពុជា នៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ជាមួយអត្តលេខ ០១៣ តាំងពីឆ្នាំ២០១២ ផងដែរនោះ លោកក៏សម្រេចដើរតាមក្តីស្រមៃរបស់ខ្លួនក្នុងការកំណត់ទិសដៅស្នូលរបស់ អូវីធី ច្បាប់ ជាអ្នកដោះស្រាយវិវាទអាជីព។ «អូវីធី ច្បាប់-អ្នកដោះស្រាយវិវាទអាជីព» ដែលផ្តល់សេវាកម្មស្នូល ១)ចរចាដោះស្រាយវិវាទ ២)មេធាវីតំណាងដោយអាណត្តិនិងការពារក្តីនៅគ្រប់សាលាជម្រះក្តីនៃកម្ពុជា ៣)សន្ធានកម្មវិវាទពាណិជ្ជកម្ម និងរដ្ឋប្បវេណី និង៤)មជ្ឈត្តការពាណិជ្ជកម្ម នឹងធ្វើដំណើរជាអ្នកឯកទេសនិងវិជ្ជាជីវៈ របស់ខ្លួនលើប្រធានបទវិវាទមួយចំនួនដែលបានកំណត់ ជាមួយការតាំងចិត្តរហូតដល់ឆ្នាំ២០៦០ ។ ខ.ការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ លោកមេធាវី … Continue reading មេធាវី Attorney-at-Law.