មជ្ឈត្តករ Commercial Arbitrator.
លោកមជ្ឈត្តករ អ៊ូច វុធ្ធី បានទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទពាណិជ្ជកម្មក្នុងកំរិតអន្តរជាតិ ព្រមទាំងច្បាប់ កំរិតបរិញ្ញាប័ត្រ និងអនុបណ្ឌិត (ច្បាប់ប្រៀបធៀប & អន្តរជាតិ) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច-សាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុងដឺប្រទេសបារាំង និង បណ្ឌិតសភាច្បាប់សហគ្រាសពាណិជ្ជកម្មពីធនាគារពិភពលោក-ក្រសួងពាណិជ្ជកម្ម កម្ពុជា ។ លើសពីនេះ លោក វុធ្ធី បានចូលរួមបណ្តុះបណ្តាលនៅក្រៅប្រទេសពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្មនិងរបៀបដោះស្រាយវិវាទពាណិជ្ជកម្មជាច្រើនរួមមាន៖ ឥណ្ឌូនេស៊ី សឹង្ហបុរី វៀតណាម ថៃ និងជប៉ុន ។ ក្រៅពីនេះ គាត់មានបទពិសោធន៍ការងារ ២៦ ឆ្នាំ (១៩៩៦-២០២១) ពាក់ព័ន្ធនឹងកិច្ចការច្បាប់ពាណិជ្ជកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្ម ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន ។ លោកបានក្លាយជាមជ្ឈត្តករដំបូង និងសមាជិក នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ តាមរយៈប្រកាសទទួលស្គាល់របស់គណៈកម្មការរៀបចំ និងជ្រើសរើសមជ្ឈត្តករដំបូង ដឹកនាំដោយក្រសួងពាណិជ្ជកម្ម។ ចាប់តាំងពីក្លាយជាសមាជិកដំបូង និងសហស្ថាបនិក របស់ម.ជ.ម. លោកមជ្ឈត្តករ អ៊ូច វុធ្ធី តែងតែបានចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈនេះតាមរយៈសិក្ខាសាលា សន្និសីទ វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ … Continue reading មជ្ឈត្តករ Commercial Arbitrator.
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed