«ខសន្ធានកម្ម-មជ្ឈត្តការ»សំរាប់កិច្ចសន្យាពាណិជ្ជកម្ម “Mediation-Arbitration (Med-Arb) Clauses” for the Commercial Contract គឺជាការសន្យារបស់គូភាគីនៃកិច្ចសន្យានោះលើការដោះស្រាយវិវាទរបស់ពួកគេនាពេលខាងមុខ ។ ខសន្យានេះ បញ្ជាក់ពីការប្រើយន្តការដោះស្រាយវិវាទចំនួនពីរបញ្ចូលគ្នា ដែលមានមូលដ្ឋានលើយន្តការមជ្ឈត្តការ ។ ហេតុនេះ បុគ្គលដែលជាភាគីទី៣ អព្យាក្រឹត ត្រូវបានជ្រើសតាំងដោយគូភាគី គឺជាមជ្ឈត្តករ (Commercial Arbitrator) ហើយប្រតិបត្តិដំណើរការសន្ធានកម្ម-មជ្ឈត្តការស្របតាមបទប្បញ្ញត្តិនៃមាត្រា៣៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ។ «ខសន្ធានកម្ម-មជ្ឈត្តការ»បែបនេះដូចគ្នានឹង«ខមជ្ឈត្តការ»តែឯងផងដែរ ដែលនឹងចាប់បង្ខំឲ្យភាគីវិវាទអនុវត្តតាម ឬអាចរារាំងដល់តុលាការក្នុងការអន្តរាគមន៍នៅពេលមានបណ្តឹងវិវាទធ្វើដោយភាគីវិវាទណាមួយ (មាត្រា៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម )។ ដូច្នេះ អ្វីជាប្រយោជន៍សំរាប់គូភាគីនៃកិច្ចសន្យានៅពេលមានខសន្យាបែបនេះ គឺ បញ្ចៀសការដោះស្រាយវិវាទរបស់ពួកគេនៅតុលាការ ។ អាចធ្វើសន្ធានកម្ម ឬសម្រុះសម្រួលវិវាទរបស់ពួកគេក្រោមការជួយពីវេទិកាមជ្ឈត្តកម្មជាជំហានដំបូងសិន ដែលផ្តល់ឱកាសដល់ពួកគេជាអ្នកធ្វើសេចក្តីសម្រេចលើវិវាទរបស់ពួកគេ ។ ហើយនៅពេលមានការសះជា សេចក្តីសម្រេចនោះនឹងក្លាយទៅជា«មជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម»ដែលអាចអនុវត្តដោយបង្ខំទាំងក្នុងប្រទេស និងក្រៅប្រទេស បាន។ មិនសះជា ចុងក្រោយវេទិកាមជ្ឈត្តកម្មនឹងសម្រេចក្តីនោះឲ្យពួកគេដោយស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ ។ ពោលគឺវិវាទរបស់ពួកគេនឹងត្រូវបានសម្រេចចេញជាលទ្ធផល ដោយមានរយៈពេលមិនយូរ ហើយក៏មិនមានបន្តថ្នាក់ទៀតសំរាប់ដោះស្រាយវិវាទដូចប្រព័ន្ធតុលាការឡើយ។ ខាងក្រោម គឺជាគំរូនៃខសន្ធានកម្ម-មជ្ឈត្តការ របស់អូវីធី ច្បាប់៖ រាល់វិវាទ … Continue reading អំពី«ខសន្ធានកម្ម-មជ្ឈត្តការ»សំរាប់កិច្ចសន្យាពាណិជ្ជកម្ម About “Mediation-Arbitration (Med-Arb) Clauses” for the Commercial Contract.
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed